កម្សាន្ត៖ អាចនិយាយបានថា ច្រើនឆ្នាំចុងក្រោយនេះ មានតារាខ្មែរជាច្រើន បានរៀបការកសាងជីវិតគ្រួសារផងដែរ។ មួយវិញទៀតទន្ទឹមនឹងរៀបការរួច ក៏មានតារាមួយចំនួន បានសម្រេចចិត្តយកកូនភ្លាមៗតែម្ដង។ មិនតែប៉ុណ្ណោះ ក្រោយមានកូនមួយរួច តារាខ្មែរមួយចំនួនក៏យកកូនទី២ ទី៣ ខណៈដែលកូនៗកើតមកទាំងស្អាតហើយឆ្លាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បច្ចុប្បន្នគេដឹងថា មានសិល្បការិនីចំនួន៤រូប ដែលកំពុងពរពោះ ដោយតារាពីររូបពរពោះកូនដំបូង និងតារាពីរទៀតពរពោះកូនទី២។ អំឡុងពេលពរពោះ អ្នកម៉ាក់សម័យថ្មីទាំង៤រូបនេះទាំងមើលថៃសុខភាព និងរូបសម្ផស្សបានយ៉ាងល្អទាំងព្រម។ ក្នុងនោះដែរ គេដឹងទៀតថាតារាស្រីទាំង៤រូប ដែលកំពុងពរពោះក៏ខិតដល់ថ្ងៃសម្រាលផងដែរ។ ហើយម៉ាក់ៗដែលត្រៀមសម្រាលកូនក្នុងពេលឆាប់ៗនេះមានដូចជា៖
១៖ អ្នកនាង កែវ ចាន់និមល
ពិធីការិនីឆ្នើមអ្នកនាង កែវ ចាន់និមល បានរៀបការច្រើនឆ្នាំមកហើយ ចំណែកកូនស្រីច្បងក៏មានអាយុជាង១០ឆ្នាំ។ ហើយបច្ចុប្បន្ននាងកំពុងពរពោះកូនទី២ដែលជាកូនប្រុស នឹងត្រូវសម្រាលកូនខែក្រោយនេះ។
២៖ ឌីជេ ណាណា
ឌីជេ ណាណា ជាពិធីការិនីឆ្នើមម្នាក់ពូកែវោហារ ប៉ុន្មានឆ្នាំមុននេះនាងបានសម្រាលកូនប្រុសគួរឲ្យក្នាក់ម្នាក់ ហើយបច្ចុប្បន្ននាងក៏កំពុងពរពោះកូនទី២ ដែលនឹងត្រៀមសម្រាលក្នុងពេលឆាប់ៗខាងមុខនេះ។
៣៖ អ្នកនាង អេដា
តារាចម្រៀងសម្លេងពីរោះ អ្នកនាង អេដា ថ្មីៗនេះនាងធ្វើឲ្យហ្វេនភ្ញាក់ផ្អើលរំភើបជំនួសគ្រប់គ្នា ដោយនាងពរពោះកូនដំបូងហើយនឹងសម្រាលនាពេលខាងមុខនេះ។
៤៖ អ្នកនាង ទេព បូព្រឹក្ស
ក្រោយទាក់ទងគ្នាច្រើនឆ្នាំជាមួយលោក ងួន ចាន់ ដេវីត ពេលនេះអ្នកនាង ទេព បូព្រឹក្ស កំពុងពរពោះកូនដំបូង ហើយនឹងត្រៀមទទួលស្វាគមន៍សមាជិកថ្មីនាពេលខាងមុខ មិនខុសពីតារាស្រីទាំង៣ខាងលើឡើយ៕