ព្រឺក្បាលខ្ញាក! វិញ្ញាណ លោក ឧកញ៉ា ឈាង​ រ័ត្ន បង្ហាញខ្លួនឲ្យស្វាមីអ្នកនាង ផន សុភារី ឃើញស្រស់ៗកណ្ដាលអាធ្រាតម៉ោង១២យប់

//s9.kh1.co/c1/c195dea6f325091d8fc7d1b27e43f2bc63ce80ef.png
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២៤ ១ល្ងាច · ២ ខែមុន

វិញ្ញាណ លោក ឧកញ៉ា ឈាង​ រ័ត្ន បង្ហាញខ្លួនឲ្យស្វាមីអ្នកនាង ផន សុភារី ឃើញស្រស់ៗកណ្ដាលអាធ្រាតម៉ោង១២យប់។

កម្សាន្ត៖ ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍លើគណនីហ្វេសប៊ុករបស់លោក សុង សុវណ្ណារ៉ា ដែលជាស្វាមីអ្នកនាង ផន សុផារី បន្ទាប់ពីលោកបានបង្ហោះសារមួយឃ្លា និង អមនឹងរូបភាពជាមួយ លោក ឧកញ៉ា ឈាង រ័ត្ន កាលនៅមានជីវិត​ ដោយបញ្ជាក់ថា វិញ្ញាណលោកឧកញ៉ាបានមកលេងស្រស់កំឡុងម៉ោង១២រំលងអាធ្រាតថ្ងៃទី១២ យប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ឧកញ៉ា ឈាង រ័ត្ន
លោក ឧកញ៉ា ឈាង រ័ត្ន

នៅក្នុងនោះ គណនីហ្វេសប៊ុក Song Sovannara បានសរសេរសារថា "ថ្វីបើពួកយើង ឃ្លាតកាយឆ្ងាយឋាន តែចិត្តប្អូននៅនឹងរលឹកបងជានិច្ច តែមុននឹងបងមកស្រស់ៗ ពេកហើយ"។ តាមរយៈការបង្ហោះនេះ នាំឲ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាចូលខមិន សុំឲ្យលោកប្រាប់លម្អិតអំពីហេតុការណ៍មួយនេះ។

លោក ឧកញ៉ា ឈាង រ័ត្ន
លោក ឧកញ៉ា ឈាង រ័ត្ន

មិនតែប៉ុណ្ណោះ អ្នកនាង ផន​ សុផារី ក៏បានធ្វើការស៊ែហើយបានសរសេរបន្ថែមថា "ដេកលែងលក់ហើយ ចូលមកក្នុងផ្ទះអត់បានសុខចិត្តនិយាយតាមរបងឆ្លងឆ្លើយ ឆ្ងាញ់ត្រង់ប្រាប់ថាមកជួយហ្នឹងហ្មង បើមកនៅមែនខែក្រោយដឹងហើយ" ដែលធ្វើឲ្យមហាជននាំគ្នាព្រឺសម្បុរខ្ញាកតាំងពីយប់មិញនេះ។

អ្នកនាង ផន សុភារី និង ស្វាមី
អ្នកនាង ផន សុភារី និង ស្វាមី

គួរបញ្ជាក់ផងដែរថា លោក ឧកញ៉ា ឈាង រ័ត្ន បានទទួលមរណភាពតាំងពី ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលគិតមកដល់ពេលនេះ មានរយៈពេលកន្លះឆ្នាំជាងទៅហើយ។ ទោះបីជាយ៉ាងណាក្ដី មហាជនហាក់ដូចជាមិនអាចបំភ្លេចបាននូវការស្លាប់របស់ លោកឧកញ៉ា ដោយលោកបានធ្វើអត្តឃាតខ្លួនឯង៕

រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T