Brad Pitt ចេញមកកម្សាន្ត ជាមួយ គូស្នេហ៍ យ៉ាងផ្អែមល្ហែម

//s9.kh1.co/40/4058c582e6ed7d976bcccaef93e843ceb62cf23e.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

តារាសម្តែង Brad Pitt និង គូស្នេហ៍ Ines de Ramon បានបង្ហាញសកម្មភាព ចេញមកកម្សាន្តជាមួយគ្នា យ៉ាងផ្អែមល្ហែម នៅជប៉ុន។

កម្សាន្ត៖ តារាសម្តែង Brad Pitt និង គូស្នេហ៍វ័យក្មេង Ines de Ramon បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ពេលដើរទិញឥវ៉ាន់ នៅជប៉ុន កាលពីថ្ងៃទី ២៧ ខែមិថុនា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Brad Pitt
Brad Pitt

អំឡុងពេលចេញក្រៅ លោក Brad Pitt បានកាន់ដៃមិត្តស្រីរបស់ខ្លួនយ៉ាងតឹង។ តារាសម្តែងវ័យ ៦១ ឆ្នាំរូបនេះ មើលទៅមានភាពស្រស់ស្រាយ ពេលនៅក្បែរ Ines ពួកគេបានដើរតាមផ្លូវ ហើយឈប់នៅហាងលក់សំលៀកបំពាក់មួយចំនួន។

Brad Pitt និង គូស្នេហ៍
Brad Pitt និង គូស្នេហ៍

តាមរយៈការបង្ហាញខ្លួនលើកនេះ Brad ពាក់​អាវ​ដៃ​ខ្លី​ជាមួយ​ខោ​ពណ៌​ស និង​ស្បែកជើង​ប៉ាតា។ ខណៈ Ines de Ramon បានស្លៀករ៉ូបពណ៌សបែបរឹបរាង វាលកជ្រៅ ដែលបង្ហាញពីភាពសិចស៊ីរបស់នាង។

Brad Pitt និង គូស្នេហ៍
Brad Pitt និង គូស្នេហ៍

យោងតាម ​​Page Six តារាសម្ដែង លោក Brad និងគូស្នេហ៍ បានឆ្លៀតឱកាសចេញកម្សាន្ត ពេលដែលតារាសម្តែងរូបនេះ ទៅប្រទេសជប៉ុន ដើម្បីចាក់បញ្ចាំងរឿង F1 ។ Ines បាន​នៅ​ជាមួយ Brad អស់​រយៈពេល​ពីរ​សប្តាហ៍​កន្លង​មក​នេះ ពី​អាមេរិក​ខាង​ជើង ​ដល់​អឺរ៉ុប និង​អាស៊ី ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Brad Pitt និង គូស្នេហ៍
Brad Pitt និង គូស្នេហ៍
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T