កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍តុបតែងខ្លួន របស់ តារាចម្រៀងស្រី អ្នកនាង ទេព បូព្រឹក្ស នៅតែធ្វើឲ្យហ្វេនៗជាច្រើន ចូលចិត្ត ជាមួយនឹងការបង្ហាញស្ទាយ៍ថ្មីៗ ពោរពេញដោយភាពទាក់ទាញ ទាំងឈុតស្អាតៗទាន់សម័យប្លែកភ្នែក ពេលចូលរួមកម្មវីធីផ្សេងៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះដែរ តារាចម្រៀងស្រី អ្នកនាង ទេព បូព្រឹក្ស បង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ រូបនាងបានមកជាមួយនឹងឈុតពណ៌ស យ៉ាងទាក់ទាញ រំលេចចេញនូវភាពស្រស់ស្អាត និងការតុបតែងមុខមាត់ លេងម៉ូតសក់យ៉ាងសមគ្នា ទៀតផង។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយ ក៏មានហ្វេនៗជាច្រើន បានចូលមកបង្ហាញពីការពេញចិត្ត និងបានសរសើរ ទៅលើស្ទាយ៍ថ្មីរបស់នាង ដែលមានភាពទាក់ទាញ និងមានមន្តស្នេហ៍យ៉ាងខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖













