កម្សាន្ត៖ តារាសម្ដែងស្រី Liu Yifei បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងសម្រស់ និងសម្លៀកបំពាក់ដ៏លេចធ្លោរបស់នាង ពេលដើរលើកម្រាលព្រំក្រហម នៃកម្មវិធី Magnolia Awards កាលពីល្ងាចថ្ងៃទី ២៦ ខែមិថុនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅលើកំរាលព្រំក្រហម តារាសម្ដែងស្រី Liu Yifei បានស្លៀករ៉ូបវែង ពណ៌មាសភ្លឺចែងចាំង ដែលផលិតដោយ Louis Vuitton ។ នាងបានពាក់ខ្សែក និងខ្សែដៃអង្កាំលំដាប់ខ្ពស់ពី Bulgari ។ ការស្លៀកពាក់ដ៏លេចធ្លោមួយនេះ បានជួយឱ្យរូបនាងទទួលបានការសរសើរពីទស្សនិកជន ដោយហៅនាងថា ជាទេពធីតាមាស។

ឆ្នាំនេះ Liu Yifei ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Magnolia ជាលើកដំបូង ដែលជាតារាសម្តែងល្អបំផុត សម្រាប់តួនាទីរបស់នាងជា Huang Yimei ក្នុងរឿង The Story of the Rose ។
យ៉ាងណាមិញ ឈុតសម្លៀកបំពាក់ និងស្ទីលរបស់ Liu Yifei បានធ្វើឱ្យមានការរំជើបរំជួល ខណៈប្រធានបទអំពី Liu Yifei បានទាក់ទាញអ្នកអានជិត ៥០ លាននាក់ រួមជាមួយនឹងមតិសរសើរពីភាពស្រស់ស្អាត និងពូកែរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











