កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry ត្រូវបានគេមើលឃើញថា កំពុងមានភាពសប្បាយរីករាយ ជាមួយក្រុមមិត្តភ័ក្តិនៅឆ្នេរ Miami រដ្ឋ Florida កាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅនេះ ដោយរីករាយនឹងជីវិតនៅលីវ បន្ទាប់ពី បញ្ចប់ទំនាក់ទំនងរយៈពេល ៩ ឆ្នាំរបស់នាង ជាមួយតារាសម្តែង លោក Orlando Bloom ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Katy Perry បានសម្រាកខ្លះពី ដំណើរទេសចរណ៍ 'Lifetimes' របស់នាង ដោយបានចាប់អារម្មណ៍ ទៅកម្សាន្តនៅលើឆ្នេរខ្សាច់ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការបង្ហាញរាងកាយដ៏សិចស៊ីរបស់នាង នៅក្នុងឈុតប៊ីគីនី ខណៈមានវ័យ ៤០ឆ្នាំក៏ដោយ តែនាងនៅតែរក្សាបានរាងស្លីមយ៉ាងទាក់ទាញ។

គួររំឮកផងដែរថា កាលពីខែកក្កដា Katy Perry បានប្រកាសថា នាងបានលុបចោលការភ្ជាប់ពាក្យរបស់ខ្លួន ជាមួយ Orlando Bloom ខណៈតារាចម្រៀងរូបនេះ ត្រូវបានគេដឹងថា រូបនាងបានបែកបាក់គ្នាអំឡុងពេលដំណើរប្រគំតន្រ្តីអន្តរជាតិ។ យ៉ាងណាមិញ ឥឡូវនេះនាងកំពុងផ្តោតលើការប្រគុំតន្ត្រីរបស់នាង និងចំណាយពេលជាមួយកូនស្រីអាយុ ៥ ឆ្នាំ Daisy ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







