Taylor Swift និង គូស្នេហ៍ ប្រកាស ភ្ជាប់ពាក្យនឹងគ្នាហើយ

//s9.kh1.co/16/165befa31634e8ce901168aaaebdf267ca1835e2.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២៥ ៤ល្ងាច · ១២ ម៉ោងមុន

តារា​ចម្រៀង​ដ៏ល្បីល្បាញ Taylor Swift បាន​ប្រកាស​ថា ​នាង​បាន​ទទួល​យក​ ការសុំរៀបការរបស់​គូស្នេហ៍ ដែលជាកីឡាករ​ លោក Travis Kelce ។

កម្សាន្ត៖ តារា​ចម្រៀង​ប៉ុបដ៏ល្បីល្បាញ Taylor Swift បាន​ប្រកាស​ថា ​នាង​បាន​ទទួល​យក​ ការសុំរៀបការរបស់​គូស្នេហ៍ ដែលជាកីឡាករ​ លោក Travis Kelce

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Taylor Swift 
 Taylor Swift 

គូស្នេហ៍មួយគូនេះ បានបញ្ជាក់ដំណឹងល្អនៅលើ Instagram ជាមួយនឹងចំណងជើង ដ៏គួរឱ្យអស់សំណើចថា «គ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នក ជិតបានរៀបការហើយ» ។

 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 

នៅក្នុងរូបថតជាច្រើនសន្លឹក Travis Kelce បានលុតជង្គង់នៅកណ្តាលសួន ដែលតុបតែងដោយផ្កា បង្ហាញ Taylor Swift ជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យ។ ចិញ្ចៀននេះ មានភាពលេចធ្លោជាមួយនឹងពេជ្រ នៅក្នុងស៊ុមមាស។ យោងតាម PageSix គ្រឿងអលង្ការពិសេសនេះ ត្រូវបានរចនាឡើងដោយកីឡាកររូបនេះដោយខ្លួនឯង ដោយមានការគាំទ្រពី អ្នកច្នៃម៉ូតគ្រឿងអលង្ការ Kindred Lubeck ដែលជាស្ថាបនិកនៃម៉ាកគ្រឿងអលង្ការ Artifex Fine Jewelry នៅទីក្រុងញូវយ៉ក។

រូបភាព
រូបភាព

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀង Taylor Swift មើលទៅពោរពេញដោយសុភមង្គល ដោយបានឱប និងថើបគូដណ្តឹង មុនពេលអ្នកទាំងពីរថតរូប ដើម្បីថតយកពេលវេលាដ៏ពិសេសនេះ។ នៅក្នុងរូបថតមួយសន្លឹក Taylor អង្គុយយ៉ាងស្និទ្ធស្នាលជាមួយនឹងមិត្តប្រុសរបស់នាង នៅលើកៅអីក្រោមផ្កា។

 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 

ត្រឹមតែ ៥ ម៉ោងបន្ទាប់ពីការប្រកាសនេះ ការបង្ហោះរបស់ Taylor Swift និង Travis Kelce បានឈានដល់ជិត ២០ លាន Like នៅលើ Instagram ។ ដំណឹង​នេះ​កំពុង​តែ​ផ្ទុះ​ពេញ​បណ្ដាញ​សង្គម ហើយ​អ្នក​គាំទ្រ​របស់​គូស្នេហ៍​នេះ មានការ​រំភើប​ចិត្ត​ និងចែក​រំលែក​រូបថត​ភ្ជាប់​ពាក្យ​គ្រប់​ទីកន្លែង។

 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 

គួររំឭកផងដែរថា Taylor Swift និង Travis Kelce មានទំនាក់ទំនងស្នេហាតាំងពីរដូវក្តៅឆ្នាំ ២០២៣។ ពួកគេបានជួបគ្នាបន្ទាប់ពី Travis បានប្រកាសនៅលើផតឃែស្ថថា ខ្លួនបានព្យាយាមផ្តល់ឱ្យ Taylor នូវខ្សែដៃមិត្តភាព ជាមួយនឹងលេខទូរស័ព្ទរបស់លោក នៅលើវាក្នុងអំឡុងពេលការសម្តែង Eras Tour ប៉ុន្តែមិនបានសម្រេចនោះទេ។ ឮបែបនេះ Taylor ក៏បានផ្តួចផ្តើមគំនិតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ Travis ។ នៅខែកញ្ញាឆ្នាំ ២០២៣ តារាចម្រៀងប៉ុបរូបនេះ បានទៅលើកទឹកចិត្ត Travis Kelce នៅកីឡដ្ឋាន ដោយបានប្រកាសទំនាក់ទំនងរបស់ពួកគេជាផ្លូវការ បន្ទាប់ពីស្គាល់គ្នាបានប្រហែលពីរខែ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
 Taylor Swift 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T