ស្ដាប់ តារាចម្រៀង នីគី បកស្រាយហេតុផលអ្នកសិល្បៈស្ងាត់ មិនចេញមុខនិយាយរឿងនយោបាយ (មានវីដេអូ)

//s9.kh1.co/48/480a38ce30890b135bebe21493aa75a15ff917a6.png
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២៥ ២ល្ងាច · ៥ ម៉ោងមុន

នីគី បកស្រាយហេតុផលអ្នកសិល្បៈស្ងាត់ មិនចេញមុខនិយាយរឿងនយោបាយ

កម្សាន្ត៖ ដូចដែលដឹងស្រាប់ហើយថា មហាជនមួយចំនួនកំពុងតែវាយប្រហារទៅកាន់អ្នកសិល្បៈ តាមរយៈបណ្ដាញសង្គម ដោយនិយាយថា បាត់មុខអ្នកសិល្បៈទៅណាអស់ហើយ ពេលប្រទេសជាតិកំពុងតែត្រូវខាងប្រទេសជិតខាងជេរប្រមាថ ហើយសូម្បីតែតារាថៃក៏ចេញមុខវាយប្រហារមកកាន់ខ្មែរដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីឲ្យអស់ចម្ងល់ កញ្ញា នីគី ដែលគេស្គាល់ថាជាតារាចម្រៀងស្រី ច្រៀងបទមនោសញ្ចេតនា បានចេញមុខបកស្រាយតាមរយៈការបង្ហោះវីដេអូ ដោយនិយាយរៀបរាប់អំពីហេតុផល ដែលអ្នកសិល្បៈស្ងាត់មិនលូកដៃចូលរឿងនយោបាយបែបនេះ។

កញ្ញា នីគី
កញ្ញា នីគី

អ្នកក៏បានសរសេរសារនៅលើវីដេអូនោះថា បញ្ជាក់៖ វីដេអូនេះខ្ញុំសំដៅលើបងប្អូនមួយចំនួនដែលរំអុកតារាខ្មែរយើងឲ្យចេញទៅតបត ឬប្រតិកម្មនឹងចំហាយពីអ្នកជិតខាង រឿងនយោបាយ និងអ្វីផ្សេងៗទៀតឲ្យតែថាក្ដៅគគុក។ អ្នកសិល្បៈបានបង្ហាញ និងបន្តបង្ហាញឆន្ទៈស្នេហាជាតិរាប់មិនអស់ទេ ក្រែងឃើញរហូតតើហ្អី តាមរយៈកម្មវិធី ចម្រៀង ការស្លៀកពាក់ ការផ្សព្វផ្សាយ ទាំងពេលដែលមានរឿង ឬគ្មានរឿង តែតាមបែបផែនរបស់គេ។

កញ្ញា នីគី
កញ្ញា នីគី

អ្នកស្នេហាជាតិក៏មានអ្នកមិនសូវចេះរ៉ាយរ៉ាប់ច្រើន អ្នកធ្វើក្រៅបណ្ដាញសង្គម និងអ្នកដែលតាមមិនសូវទាន់គេដែរ។ ពេលសំឡេងអ្នកឈ្លោះគ្នាលឺខ្លាំងពេកទៅ វាហាក់ដូចជាមកលុបសកម្មភាពពីមុន និងបច្ចុប្បន្នពួកខ្ញុំអស់។ ខឹងគេ កុំមកចោទ ឬវាយប្រហារគ្នាឯងអី!។

សូមទស្សនាវីឌេអូខាងក្រោម តើប្រិយមិត្តយល់យ៉ាងណាដែរ?

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T