កម្សាន្ត៖ តារាសម្ដែងស្រី Zhao Wei ត្រូវបានគេអធិប្បាយថា ស្រកទម្ងន់ច្រើន នៅពេលដែលនាង បានបង្ហាញខ្លួននៅព្រលានយន្តហោះ កាលពីពាក់កណ្តាលខែមិថុនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាម Sohu តារាសម្ដែងស្រី Zhao Wei បានស្លៀកសម្លៀកបំពាក់រលុង ហើយបានកាត់សក់ខ្លី ពេលនាងបង្ហាញខ្លួន នៅអាកាសយានដ្ឋានប៉េកាំង។ នៅពេលមានអ្នកស្គាល់នាង ហើយស្វាគមន៍នាង តារាស្រីរូបនេះ បានតបស្នងវិញដោយរីករាយ។ នៅក្នុងវីដេអូដែលបានចែកចាយលើបណ្ដាញសង្គម Zhao Wei បានត្រឹមតែជជែក និយាយពាក្យគួរសមប៉ុន្មានម៉ាត់ប៉ុណ្ណោះ រួចក៏ចាកចេញទៅ។

យ៉ាងណាមិញ ការបង្ហាញខ្លួន លើកនេះ ទស្សនិកជនមួយចំនួនបានបញ្ចេញមតិនៅលើ Weibo ដោយបានលើកឡើងថា Zhao Wei បានស្រកទំងន់យ៉ាងច្បាស់ ដោយនាងមើលទៅ ហាក់ស្គមជាងមុន ប៉ុន្តែនាងនៅតែមើលទៅពោរពេញដោយភាពរស់រវើក ជាមួយនឹងស្បែកស សក់ភ្លឺចែងចាំង សម្រស់លេចធ្លោ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









