កម្សាន្ត៖ Antonela ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់ កីឡាករបាល់ទាត់ លោក Lionel Messi បានទាក់ទាញការចាប់អារម្មណ៍ នៅពេលបង្ហោះសារជូនពរថ្ងៃកំណើតដល់ស្វាមី នៅថ្ងៃទី ២៤ ខែមិថុនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ Antonela ដែលជាភរិយា របស់ Messi បានបង្ហោះសារថា «រីករាយថ្ងៃកំណើត បុរសចំណាស់ដែលអន់ចិត្ត។ ជាឪពុកដ៏ល្អបំផុត ដៃគូដ៏ល្អបំផុត ល្អបំផុតនៃអ្វីគ្រប់យ៉ាង។ ម៉ាក់ និងខ្ញុំ ពិតជាសំណាងណាស់ដែលមានអ្នក។ យើងស្រឡាញ់អ្នក»។ ជាមួយនឹងសារមួយនេះ ភរិយារបស់ Messi ក៏បានចែករំលែករូបថតជាបន្តបន្ទាប់នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ Messi និងភរិយា បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ស្ងើចសរសើរពីរឿងស្នេហារបស់ពួកគេ ដែលជាទំនាក់ទំនងដ៏រឹងមាំមួយ។

រូបថតមួយ របស់កំពូលតារាអាហ្សង់ទីនរូបនេះ បានបង្ហាញស្នាមញញឹមនៅជាប់នំខួបកំណើត ជាមួយតួតុក្កតា Grumpy Smurf។ Messi បានប្រារព្ធខួបគម្រប់ ៣៨ឆ្នាំ របស់ខ្លួននៅថ្ងៃទី ២៤ ខែមិថុនា ហើយហាក់ដូចជា បានចំណាយពេលជាមួយប្រពន្ធ និងកូនរបស់លោក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








