តារាចម្រៀង វ៉ាឌី ភាលី ទម្លាយរឿងកប់ទុកក្នុងចិត្តរយៈពេល ៦ ខែ ប្តីរត់ចោលទុកកូនចោល លួចមានស្រីថ្មី ថែមទាំងខលមកសុំលែងលះ!

//s9.kh1.co/17/17029095365a5281bc74b7770e0062ffa06a8a07.png
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២៤ ១១ព្រឹក · ២ ខែមុន

តារាចម្រៀង វ៉ាឌី ភាលី ទម្លាយរឿងកប់ទុកក្នុងចិត្តរយៈពេល ៦ ខែ ប្តីរត់ចោលទុកកូនចោល លួចមានស្រីថ្មី ថែមទាំងខលមកសុំលែងលះ!

ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង វ៉ាឌី ភាលី អតីតបេក្ខនារី The Voice Cambodia រដូវកាលទី ៣ បានធ្វើការបង្ហោះសារ យ៉ាងវែងអន្លាយជាសារធារណៈ នូវវិបិត្តគ្រួសារ ទាក់ទងនឹងស្វាមីរបស់នាង ទទួលបានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជន ជាពិសេសអុ្នកនិយមលេងអ៉ីនធឺណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបង្ហោះ នៃខ្លឹមសារទាំងនោះបានរៀបរាប់ រឿងដ៏ឈឺចាប់ ដែលបានលាក់ទុកអស់រយៈពេល ៦ខែមកហើយ ដែលធ្លាក់ខ្លួនជាស្រីមេម៉ាយ ខណៈប្តីបានចុះចោល ទំនួសខុសត្រូវ មានស្រីថ្មី បោះបង់ ភរិយា ព្រោះទាំងកូនទាំង ២ ថែមទាំងឲ្យ រូបនាង រ៉ាប់រងហិរញ្ញវត្ថុក្នុងគ្រួសារទាំងមូល តែម្នាក់ឯងទៀតផង ដោយបានលើកឡើងថា៖ 

រឿងដែលកប់ទុកក្នុងចិត្តរយៈពេល 6 ខែជាស្រីប្តីរត់ចោល កូន2 ដែលការពេញច្បាប់ ប្តីចេញទៅមានស្រី ទៅចោលខ្ញុំដោយមិនមានទំនួលខុសត្រូវ ទុកកូន ទុកប្រពន្ធ ចោល លុយធានាគាក៏មិនជួយបង់ លុយកូនរៀនក៏មិនរវល់ សូម្បីតែខលមកសួរសុខទុកម្តងក៏គ្មាន.
បងទៅបាត់ពីរខ្ញុំរយៈពេល6ខែហើយ នៅពេលដែរcallមកខ្ញុំគឺcallហៅខ្ញុំអោយទៅផ្តិតមេដៃលែងលះគ្នាសោះបងប្រាប់អោយខ្ញុំដោះលែងបង ទាំងដែលបងទៅបាត់ចោលខ្ញុំនឹងកូន…..
មិននឹកស្មានថា6ខែនេះខ្ញុំតែងតែមិនមាត់មិនករទោះដឹងរឿងបងនឹងស្រីរបស់បងដែលកំពុងសប្បាយមានក្តីសុខជាមួយគ្នាគ្រប់បែបយ៉ាង តែខ្ញុំនៅតែខំប្រឹងរកសុីគ្មានពេលសំរាកដើម្បីយកលុយមកចិញ្ចឹមកូន នឹងបង់លុយធានាគារដែលបងនឹងខ្ញុំយករួមគ្នា. ដឹងហើយថាខ្ញុំចិញ្ចឹមកូនផង បង់សាលាកូនរៀនផង ខ្ញុំហត់ណាស់ ចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗ តែឃើញមុខកូនទាំង 2 គិតបកមកវិញ……..

អ្នកនាង វ៉ាឌី ភាលី 

ក្រោយពីបានបង្ហោះមួយនេះ បានធ្វើឲ្យ មហាជន ក៏ដូចជាអ្នកគាំទ្រ មានការអាណិតអាសូរជាខ្លាំង មិនគួរណា តារាស្រីរូបនេះ បែរជាជួបរឿងបែបនេះ​ទាល់តែសោះ​ ទោះជាយ៉ាងណា មហាជនជាច្រើន បានចូលបញ្ចេញមតិ លើកទឹកចិត្ត និងផ្តល់ជាកម្លាំងចិត្ត ដល់អ្នកម្តាយរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

វ៉ាឌី ភាលី
វ៉ាឌី ភាលី
វ៉ាឌី ភាលី
វ៉ាឌី ភាលី
វ៉ាឌី ភាលី
វ៉ាឌី ភាលី
ការបង្ហោះ
ការបង្ហោះ
ការបង្ហោះ
ការបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T