អបអរសាទរ! ពេលនេះ អេដា កំពុងពរពោះកូនដំបូង!

//s9.kh1.co/78/78aeef98f337fe7c34af239ca4781e558cee0e82.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

តារាចម្រៀង អេដា បានប្រកាសថា នាងមានកូនដំបូង ដែលនាងបានបញ្ជាក់ពីបណ្តាញសង្គម។

ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ សម្រាប់ជីវិតគូរបស់តារាចម្រៀង អេដា ដោយបានប្រកាសថា តារាស្រីរូបនេះ ទំនងដូចជា មានកូនដំបូង តាមរយៈរូបភាព ដែលនាងបានបញ្ជាក់ បានបង្ហោះចែកចាយនៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ជាដំណឹងគួរឲ្យរំភើបនេះ តារាស្រីរូបនេះ ក៏បានបង្ហោះសារបង្ហាញអារម្មណ៍ទៅនឹង បានធ្វើជាម្តាយ ឆាប់ៗនាពេលខានមុខ​ ដោយលើកឡើងថា៖

ដរាបណាបេះដូងរបស់យេីងពោរពេញទៅដោយក្តីស្រលាញ់​ជីវិតរបស់យេីង​ នឹងជួបតែភាពរីករាយ
ហេីយសុភមង្គលដែលមិនអាចកាត់ថ្លៃបានមួយទៀត​ ក៏កំពុងតែធ្វេីដំណេីរមករកពួកយេីងផងដែរ
អរគុណសំរាប់ការប្រទានពរជ័យមួយនេះ

បន្ទាប់ពី ទទួលដំណឹងនេះភ្លាម ធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ដូចជា បានចូលទៅ អបអរសារទរទៅនឹង ប៉ាម៉ាក់ថ្មីថ្មោង ថែមទាំងនឹងរំភើបចង់ឃើញមុខ កូនរបស់តារាស្រីរូបនេះ យ៉ាងអន្ទះសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អេដា
អេដា
អេដា
អេដា
រូបដែលបានបង្ហោះ
រូបដែលបានបង្ហោះ
អេដា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T