សមចិត្តហ្វេនៗ ចង់ឃើញយូរហើយ ចុងក្រោយតារាស្រីប៉ុន្មានដួងនេះ សម្រេចពពោះក្នុងឆ្នាំ២០២២

//s9.kh1.co/7d/7d6b12aec919266b972eb7031803ea74046e80e6.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

សមតាមចិត្តហ្វេនៗប៉ងចង់ឃើញយូរហើយ ចុងក្រោយតារាស្រីប៉ុន្មានដួងនេះ សម្រេចពពោះកូនដំបូងនិងកូនបន្ទាប់ក្នុងឆ្នាំ២០២២

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា តារាស្រីខ្មែរស្ទើរគ្រប់គ្នាទៅហើយ ពិសេសគឺ តារាស្រីកំពុងមានប្រជាប្រិយភាព ភាគច្រើនទោះរៀបការហើយក្តី កម្រនឹងទទួលដំណឹងរីករាយ មានផ្ទៃពោះណាស់ ព្រោះតែភាពមមាញឹកខ្លាំងក្នុងការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សមតាមចិត្តប្រាថ្នារបស់ហ្វេនៗ ចុងក្រោយតារាស្រីប៉ុន្មានដួងនេះ សម្រេចចិត្តពពោះកូនដំបូងនិងកូនទី២ ក្រោយរស់នៅជាមួយគ្នាច្រើនឆ្នាំទៅហើយ។

ជាក់ស្តែង ពិធីការិនី កែវ ចាន់និមល ហ្វេនៗទន្ទឹងចង់ឃើញរូបនាងពពោះកូនទី២ ខណៈកូនស្រីច្បងអាយុដល់១១ឆ្នាំទៅហើយ គេឯងចង់ឃើញរូបនាងពពោះជាថ្មី ព្រោះកាលទម្ងន់កូនស្រី ការចែករំលែករូបភាពលើបណ្តាញសង្គម មិនទាន់ធំទូលាយដូចពេលនេះនៅឡើយ។

អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល

ចំណែកឯ តារាចម្រៀងឯករាជ្យ អ្នកនាង អេដា បើទោះបីទើបនឹងចូលរោងភ្ជាប់ពាក្យក្តី ប៉ុន្តែអ្នកទាំងពីរបានបើកចំហទំនាក់ទំនងផ្លូវការនេះមកយូរឆ្នាំហើយ អាយុកាន់តែជ្រេ ចុងក្រោយ តារាស្រីរូបនេះសម្រេចចិត្តពពោះកូនដំបូងក្នុងឆ្នាំ២០២២។

អ្នកនាង អេដា
អ្នកនាង អេដា

ងាកទៅមើល តារាចម្រៀង ទេព បូព្រឹក្ស វិញក៏មិនប្លែកគ្នាដែរ ហ្វេនៗរបស់គូស្នេហ៍ជាតារាចម្រៀង១គូនេះ សុទ្ធតែប្រាថ្នាចង់ឃើញមុខកូនរបស់តារាស្រីរូបនេះជាខ្លាំង មានលោកប៉ាជាបុរសសង្ហា អ្នកម៉ាក់ជាស្រីស្អាត ប្រាកដណាស់កូនពិតជាស្រស់ស្អាតមិនខាន ក្រោយសេពគប់គ្នាយូរឆ្នាំ អ្នកទាំងពីរក៏ប្រកាសដំណឹងមានផ្ទៃពោះ កាលពីប៉ុន្មានថ្ងៃមុននេះ៕

អ្នកនាង ទេព បូព្រឹក្ស និងតារាប្រុស Alex
អ្នកនាង ទេព បូព្រឹក្ស និងតារាប្រុស Alex
អ្នកនាង ទេព បូព្រឹក្ស
អ្នកនាង ទេព បូព្រឹក្ស
ទេព បូព្រឹក្សអេដាកែវ ចាន់និមល
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T