ភ្នំពេញ៖ ក្រោយពីតារាសម្តែងលោក សុវណ្ណ មករា បានប្រកាសទទួលស្គាល់ថាខ្លួនឯងថា មិនមែនជាប្តីល្អ មិនមែនជាឪពុកល្អ ក្រីក្រហើយថែមទាំងផឹកស៊ី និងមានស្រីញីនៅខាងក្រៅផ្ទះទៀតនោះ បានធ្វើឱ្យអ្នកនាង ឈិន ច័ន្ទសុធារី ដែលជាភរិយាពិតជាមានភាពឈឺចាប់យ៉ាងខ្លាំង រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ។

អ្វីដែលរឹតតែធ្វើឱ្យអតីតពិធីការិនីរូបនេះ ឈឺចាប់ទៅទៀតនោះគឺ លោក សុវណ្ណ មករា ជាស្វាមីបានបោះពាក្យមួយម៉ាត់ថា «យើងអាចរាប់អានគ្នាជាបងប្អូនបានណាអូន» ទាំងដែលអ្នកទាំងពីរមានកូនភ្លោះប្រុសស្រី ជាមួយគ្នាទៅហើយ។

យ៉ាងណា អ្វីៗក៏មិនអាចត្រលប់ទៅដូចដើមវិញដែរ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះការចិញ្ចឹមមើលថែកូនប្រុសស្រីជាទីស្រលាញ់។ 

បច្ចុប្បន្នអ្នកនាង ឈិន ច័ន្ទសុធារី បានព្យាយាមចិញ្ចឹមកូនភ្លោះរបស់ខ្លួនទាំងពីរនាក់យ៉ាងយកចិត្តទុកដាក់ ដោយឆ្លៀតមើលកូនផង និងទៅធ្វើការផង ដើម្បីរ៉ាប់រងបន្ទុកនៅក្នុងគ្រួសារទាំងមូល។

កាលពីថ្ងៃសៅរ៍ ទី១៣ ខែឧសភាកន្លងទៅនេះ នៅក្នុងកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ MY TV អ្នកនាង ឈិន ច័ន្ទសុធារី ក៏បាននិយាយរៀបរាប់ពីសកម្មភាពប្រចាំថ្ងៃរបស់កូនភ្លោះនាងទាំងពីរនាក់ ព្រមទាំងបង្ហាញពីបន្ទប់គេងគួរឱ្យស្រលាញ់របស់ពួកគេពីរផងដែរ។ 

អីយ៉ាផ្ទះរបស់អ្នកនាង សុធារី ស្រស់ស្អាតមែនសម្រាប់កូនភ្លោះទាំងពីរ៕

តោះចង់ដឹងថាស្អាតប៉ុណ្ណា ហើយអ្នកនាងនិយាយអ្វីខ្លះពីកូនរបស់ខ្លួន? យើងទៅទស្សនាវីដេអូដូចខាងក្រោម៖ 

អ្នកនាង ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី