វាសនាមើលមិនឃើញ តារាស្រីខ្មែរប៉ុន្មានដួងនេះ មានងារជាលោកជំទាវ ព្រោះស្វាមី

//s9.kh1.co/f1/f175518e01d337b98e8ec23c0d2ddaa311f77173.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

វាសនាមើលមិនឃើញ តារាស្រីខ្មែរប៉ុន្មានដួងនេះ ប្រឡូកក្នុងសិល្បៈ សាងកេរ្ត៍ឈ្មោះល្បី ពេលនេះ មានងារជាលោកជំទាវ ព្រោះស្វាមី

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា មួយរយៈពេលចុងក្រោយនេះ គ្រួសាររបស់ សិល្បករ សិល្បការិនី ក្នុងចង្កោមវិថីសិល្បៈជាច្រើន ឡើងងារជា លោកជំទាវ ឯកឧត្តម និង ឧកញ៉ា បន្តកន្ទុយគ្នា​ដូចដាក់វេនគ្នា ធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មិនខុសគ្នាឆ្ងាយប៉ុន្មានឡើយ ចូលសិល្បៈរាប់ឆ្នាំ កសាងកេរ្ត៍ឈ្មោះ ប្រជាប្រិយភាពល្បីខ្ទរខ្ទា ក្នុងវិស័យសិល្បៈ ជាតារាស្រីល្បីឈ្មោះក៏ពិតមែន តែជីវិតអ្នកទាំងអស់គ្នា រស់នៅក្នុងជីវិតឯកជនបែបសាមញ្ញៗ ដូចគេឯងដទៃទៀតដែរ។

ផ្ទុយទៅវិញ វាសនាមនុស្សមើលមិនឃើញ រៀបការមានស្វាមី បង្កើតគ្រួសារទៅហើយ ស្រាប់តែពេលនេះ តារាស្រីប៉ុន្មានដួងនេះ ឆ្អឹងអណ្តែតមានភព្វសំណាងមានងារជា លោកជំទាវ នឹងគេ ព្រោះតែស្វាមី ជាអ្នកមានមុខមាត់ក្នុងសង្គម មានងារជាឧកញ៉ា ឯកឧត្តម លើកមុខមាត់ឧត្តមភរិយា។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា

ហេតុតែមាន វាសនាខ្ពស់ ទោះមានចំណងស្នេហ៍លើកទី១ បរាជ័យ ជួបស្វាមីមិនល្អដូចចិត្ត មកជួបស្នេហ៍ទី២នេះ លោកជំទាវ ចន ច័ន្ទលក្ខិណា ដូចត្រូវកំណប់ មានស្វាមីជា ឧកញ៉ា ហេង ឡុង

លោកជំទាវ ចន ច័ន្ទលក្ខិណា
លោកជំទាវ ចន ច័ន្ទលក្ខិណា
ឧកញ៉ា ហេង ឡុង និងលោកជំទាវ
ឧកញ៉ា ហេង ឡុង និងលោកជំទាវ

២. តារាចម្រៀង ទៀងមុំ សុធាវី

ក្រោយសម្រាលកូនប្រុសរួចហើយ បែកធ្លាយដំណឹង តារាចម្រៀងមុខមាត់សុភាព ទៀងមុំ សុធាវី ឡើងងារជាលោកជំទាវ ខណៈស្វាមីរូបនាង ជាឯកឧត្តម ជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយ ជាអគ្គនាយកទូរគមនាគមន៍កម្ពុជា។

លោកជំទាវ ទៀងមុំ សុធាវី
លោកជំទាវ ទៀងមុំ សុធាវី
  ឯកឧត្តម ជួន សុកាន់ណារិទ្ធ និងលោកជំទាវ
  ឯកឧត្តម ជួន សុកាន់ណារិទ្ធ និងលោកជំទាវ

៣. ពិធីការិនី កែវ ចាន់និមល

ដូចដែរដឹងស្រាប់ហើយថា ថ្មីៗនេះ អ្នកនាង កែវ ចាន់និមល ធ្វើឲ្យមហាជនភ្ញាក់ព្រឺត មានងារជាលោកជំទាវ នឹងគេហើយ ក្រោយស្វាមីលោក ឯកឧត្តម​ សូវ៉ាត សីលា ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រត្យការនៃវិទ្យាស្ថានជាតិ អាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោកជំទាវ កែវ ចាន់និមល
លោកជំទាវ កែវ ចាន់និមល
  ឯកឧត្តម​ សូវ៉ាត សីលា និងលោកជំទាវ
  ឯកឧត្តម​ សូវ៉ាត សីលា និងលោកជំទាវ

៤. អតីតពិធីការិនី ឈិន ច័ន្ទសុធារី

ហេតុតែព្រហ្មលិខិត បែកបាក់គ្រួសារទី១ ដោយឈឺចា.ប់ ចុងក្រោយ អតីតពិធីការិនី ឈិន ច័ន្ទសុធារី រកឃើញម្ចាស់បេះដូងថ្មី មានងារជា ឧកញ៉ា ធ្វើឲ្យរូបនាងស្ពាយឈ្មោះជា លោកជំទាវ ផ្អើលអស់អ្នកសិល្បៈ៕

លោកជំទាវ ឈិន ច័ន្ទសុធារី
លោកជំទាវ ឈិន ច័ន្ទសុធារី
លោកជំទាវ ឈិន ច័ន្ទសុធារី និងលោកឧកញ៉ា
លោកជំទាវ ឈិន ច័ន្ទសុធារី និងលោកឧកញ៉ា
ចនច័ន្ទ លក្ខិណាឈិន ច័ន្ទសុធារីកែវ ចាន់និមលទៀង មុំ​សុធា​វី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T