ផ្តើមជីវិតគូ រើសយកអ្នកសិល្បៈដូចគ្នា តែចុងក្រោយ តារាខ្មែរប៉ុន្មានដួងនេះ បែរជាត្រូវបរាជ័យ

//s9.kh1.co/0b/0bee4bb3853988ff75189381e521de76fb49e947.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្តើមជីវិតអាពាហ៍ពិពាហ៍ដំបូង ក្នុងឆាកជីវិត រើសយកសិល្បករដូចគ្នា តែចុងក្រោយ តារាខ្មែរប៉ុន្មានដួងនេះ បែរជាត្រូវ បែកបាក់ទៅវិញ

រាជធានីភ្នំពេញ ៖ ពិតណាស់ ជាតារាល្បីម្នាក់ៗ អ្នករាល់គ្នា តែងងប់ងល់នឹងការងារ ការសម្តែង ការឡើងច្រៀង បំពេញការងារ តាមទេពកោសល្យរៀងៗខ្លួន ស្ទើរតែគ្មានពេល សម្រាប់គ្រួសារ បងប្អូន ហើយក៏រឹតតែនឹងគ្មានច្រើន ដើររើសគូស្រករ គូអនាគត សម្រាប់កសាងគ្រួសារ ហេតុនេះហើយ ទើបតារាខ្មែរប៉ុន្មានដួងនេះ បានរើសយក អ្នកសិល្បដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាខ្មែរប៉ុន្មាននាក់នេះ បានរើសយក អ្នករួមអាជីពការងារសិល្បៈរួមគ្នា ជាគូអនាគត ក្នុងចំណងអាពាហ៍ពិពាហ៍ដំបូង ក្នុងឆាកជីវិត តែផ្ទុយខុសស្រលះ លទ្ធផលមិនយូរឆាប់ បែរជា ត្រូវបែកបាក់ ចែកផ្លូវគ្នាដើររៀងៗខ្លួន ក្នុងនោះ ១០០%ទៅហើយ សុទ្ធតែបុត្ររួច។

ជាងនេះទៅទៀត គូស្នេហ៍តារាប៉ុន្មានគូនេះ តែងត្រូវ មហាជនផ្ទុះការកោតសរសើរពី ចំណងស្នេហា ដែលស្អិតរមួតផ្អែមល្អែមនឹងគ្នា តែក្នុងនេះ តារាខ្លះទើបនឹងចាប់ដៃគ្នា បានប៉ុន្មានឆ្នាំសោះ ក៏ត្រូវបែកបាក់ ឯចំណែក គូមួយចំនួនទៀត រស់នៅជាមួយគ្នា ជាង១០ឆ្នាំហើយ ក៏នៅតែបែកបាក់។

យ៉ាងណាក្តី ជីវិតជាគូនេះ មិនអាចបង្ខំគ្នាបានឡើយ ពេលខ្លះ រាប់គ្នារស់នៅជាមួយគ្នាកាន់តែយូរ កាន់តែឃើញចំណុចដែល មិនស៊ីចង្វាក់គ្នាកាន់តែច្រើន បើគង់តែរស់នៅគ្មានក្តីសុខដដែលនោះ ក៏កុំនៅបន្ត គួរតែ ស្វែងរកកន្លែងថ្មី ព្រោះពេលខ្លះ ចំណងស្នេហ៍ទី២ អាចនឹងប្រសើរឡើងក៏ថាបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១.តារាសម្តែងស្រី ចន ច័ន្ទលក្ខិណា និង តារាសម្តែងប្រុស យុត្ថារ៉ា ឆានី

តារាស្រី ចន ច័ន្ទលក្ខិណា 
តារាស្រី ចន ច័ន្ទលក្ខិណា 
តារាប្រុស យុត្ថារ៉ា ឆានី
តារាប្រុស យុត្ថារ៉ា ឆានី

២. ពិធីការិនី ឈិន ច័ន្ទសុធារី និង តារាសម្តែង សុវណ្ណ មករា

ពិធីការិនី ឈិន ច័ន្ទសុធារី
ពិធីការិនី ឈិន ច័ន្ទសុធារី
តារាសម្តែង សុវណ្ណ មករា
តារាសម្តែង សុវណ្ណ មករា

៣. ពិធីករ ប៉ែន ចំរ៉ុង និង តារាសម្តែងស្រី ភិន សុដាលីស

 តារាសម្តែងស្រី ភិន សុដាលីស
 តារាសម្តែងស្រី ភិន សុដាលីស
ពិធីករ ប៉ែន ចំរ៉ុង 
ពិធីករ ប៉ែន ចំរ៉ុង 

៤.តារាសម្តែង ស៊ុក សោភា និង តារាស្រី Sarina Lucky luy

តារាស្រី Sarina Lucky luy
តារាស្រី Sarina Lucky luy
តារាសម្តែង ស៊ុក សោភា
តារាសម្តែង ស៊ុក សោភា

៥.តារាចម្រៀងប្រុស យ៉ែម សំអូន និងតារាចម្រៀងស្រី យ៉ាន លីនដា

តារាចម្រៀងស្រី យ៉ាន លីនដា
តារាចម្រៀងស្រី យ៉ាន លីនដា
តារាចម្រៀងប្រុស យ៉ែម សំអូន 
តារាចម្រៀងប្រុស យ៉ែម សំអូន 
ប៉ែន ចំរ៉ុងភិន សុដាលីសយ៉ែម សំអូនចនច័ន្ទ លក្ខិណាឈិន ច័ន្ទសុធារីយ៉ាន លីនដាសុវណ្ណ មករា យុត្ថារ៉ា ឆានី ស៊ុក សុភា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T