Jennifer Lopez បង្ហាញអារម្មណ៍ បែបនេះ នៅពេល ប្រគុំតន្រ្តី ក្រោយ លែងលះគ្នា

//s9.kh1.co/31/31c151009b25a1dd9683516cf5e92f99850f395c.jpg
តារា & កម្សាន្ដ

 ១៨-កក្កដា-២០២៥ ១២ល្ងាច · ៤ ម៉ោងមុន

តារាចម្រៀងស្រី Jennifer Lopez បាននិយាយថា នាងមិនចង់រៀបការទៀតទេ បន្ទាប់ពី មានអ្នកគាំទ្រម្នាក់ បានស្នើសុំនាងរៀបការ។

កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez បាននិយាយថា នាងមិនចង់រៀបការម្តងទៀតទេ បន្ទាប់ពី អ្នកគាំទ្រម្នាក់ បានស្នើសុំនាង នៅក្នុងការប្រគុំតន្ត្រីមួយ កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez 
Jennifer Lopez 

នៅក្នុងអំឡុងពេល ការប្រគុំតន្ត្រីនៅទីក្រុង Bilbao ប្រទេសអេស្បាញកាលពីថ្ងៃទី ១៦ ខែកក្កដា មានបុរសម្នាក់បានកាន់សញ្ញាដែលសរសេរថា «J.Lo, តើអ្នកនឹងរៀបការជាមួយខ្ញុំទេ?» ខណៈនោះ តារាស្រី Jennifer Lopez បានឆ្លើយតបបែបកំប្លែងថា «ខ្ញុំគិតថា ខ្ញុំរួចរាល់ជាមួយវាហើយ។ ខ្ញុំបានសាកល្បងវាពីរបីដងហើយ»។ នាង​សើច​ហើយ​ងក់​ក្បាល​ ដោយ​បញ្ជាក់​ថា ​នាង​លែង​ចាប់​អារម្មណ៍​នឹង​ការ​រៀប​ការ​ទៀត​ហើយ។

ពេលវេលាដ៏ស្មោះត្រង់របស់ Jennifer បានរីករាលដាល យ៉ាងឆាប់រហ័ស​ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយទាក់ទាញមតិគាំទ្រជាច្រើន។ បច្ចុប្បន្ន Jennifer Lopez កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​អឺរ៉ុប​ជាមួយ​នឹង​ដំណើរប្រគុំតន្ត្រី​ទេសចរណ៍ Up All Night ដែល​បាន​ចាប់​ផ្តើម​ក្នុង​ខែ​សីហា​ ក្នុង​ប្រទេស​អេស្ប៉ាញ។ តារា​ចម្រៀង​ប៉ុប​វ័យ ៥៥ ឆ្នាំ​រូប​នេះ ​បាន​​ឡើង​ឆាក​ជា​រៀង​រាល់​យប់ ចាប់​តាំង​ពី​បញ្ចប់​ការ​លែងលះ​ពី​តារា​សម្ដែង Ben Affleck កាល​ពី​ប៉ុន្មាន​ខែ​មុន។

Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck

គួររំឮកផងដែរថា តារាចម្រៀង Jennifer Lopez បានដាក់ពាក្យលែងលះជាមួយ Ben Affleck កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីរៀបការបានពីរឆ្នាំ។ នាង និង Ben បានបញ្ចប់​ការ​លែងលះ​នៅ​ខែ​កុម្ភៈ ឆ្នាំនេះ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T