កម្សាន្ត៖ ដោយជំនះវិបត្តិដ៏យូរ បន្ទាប់ពីការលែងលះពី តារាសម្ដែងស្រី Barbie Hsu និងការស្លាប់របស់នាង អតីតស្វាមីរបស់តារាស្រីរូបនេះ ដែលជាពាណិជ្ជករ លោក Wang Xiaofei ត្រូវបានគេនិយាយថា កំពុងព្យាយាមធ្វើជាឪពុកដ៏ល្អម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាម ប្រភព 163 កាលពីថ្ងៃទី ១៤ ខែកក្កដា កន្លងទៅ អ្នកជំនួញ លោក Wang Xiaofei បាននាំកូនពីរនាក់របស់ខ្លួន និងភរិយាថ្មី Ma Xiaomei ទៅកាន់ Inner Mongolia ដើម្បីទស្សនាវាលស្មៅ។ នៅក្នុងរូបភាព ដែលបានថតនោះ គ្រួសារទាំងមូលបានផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ដើម ជិះសេះនៅលើវាលស្មៅ និងថតរូបជាមួយគ្នា។ ខណៈពេលឈរក្បែរឪពុក Xiao Yue'er មើលទៅមានភាពស្រស់ស្រាយ ក្មេងស្រីតូចនេះ ពាក់អាវម៉ុងហ្គោលីពណ៌ខ្មៅ មើលទៅកម្ពស់ខ្ពស់ និងរូបរាងស្ដើងជាងមុន។ ក្មេងស្រីតូច បានជជែកគ្នាយ៉ាងសប្បាយ ជាមួយឪពុកនាង។

នៅលើ Weibo ទស្សនិកជនជាច្រើន បានបញ្ចេញមតិថា អ្នកជំនួញ Wang Xiaofei កំពុងព្យាយាមធ្វើជាឪពុកដ៏ល្អម្នាក់ បន្ទាប់ពីជួបការលំបាកក្នុងជីវិត ព្រមទាំងសង្ឃឹមថា កសាងគ្រួសារថ្មី ជាមួយប្រពន្ធថ្មី រូបលោក នឹងចិញ្ចឹមកូនទាំងពីរ ឲ្យក្លាយជាមនុស្សល្អ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






