Selena និង គូស្នេហ៍ បង្ហាញដំណឹង រៀបការ ហើយ

//s9.kh1.co/24/249450a14b9b142f69b8558c82c57fb1bfe7d469.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

តារាចម្រៀងស្រី Selena Gomez និង គូស្នេហ៍ លោក Benny Blanco ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹងរៀបចំពិធី​រៀប​ការ ​នៅ​ខែ​កញ្ញា ខាងមុខនេះ ។

កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និង គូស្នេហ៍ ដែលជា​តន្ត្រីករ លោក Benny Blanco ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹងរៀបចំពិធី​រៀប​ការ ​នៅ​ខែ​កញ្ញា ខាងមុខនេះ ដោយ​មាន​តារា​ជា​ច្រើន​បាន​អញ្ជើញឲ្យចូលរួម ​រួម​ទាំង Taylor Swift ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez 
Selena Gomez 

យោងតាម Dailymail បានដកស្រង់ប្រភពជាច្រើន ដែលនិយាយថា Selena Gomez និង Benny Blanco គ្រោងនឹងរៀបចំពិធីមង្គលការ រយៈពេលពីរថ្ងៃ នៅខែកញ្ញា ក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា ហើយគូស្នេហ៍មួយគូនេះ ក៏បានផ្ញើលិខិតអញ្ជើញអាពាហ៍ពិពាហ៍ តាមរយៈអ៊ីមែល។

Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco

ទោះបីជា វានឹងក្លាយជាពិធីឯកជនក៏ដោយ ក៏បញ្ជីភ្ញៀវនឹងនៅតែរួមបញ្ចូលតារាល្បីៗជាច្រើន។ យោងតាមប្រភពបានឱ្យដឹងថា ភ្ញៀវដែលត្រូវបានអញ្ជើញ រួមមាន Taylor Swift និងមិត្តប្រុសរបស់នាង Travis Kelce ក៏ដូចជាមិត្តរួមការងាររបស់ Selena ក្នុងរឿង Only Murders in the Building ។ លើសពីនេះ ពួកគេក៏បានអញ្ជើញសិល្បករកំពូលៗជាច្រើននៅក្នុងឧស្សាហកម្មតន្ត្រី ដែលជាមិត្តភក្តិរបស់ Benny Blanco

ប្រភពមួយទៀត បាននិយាយថា ពិធីមង្គលការនឹងប្រព្រឹត្តទៅតាមរចនាប័ទ្មហូលីវូដបុរាណ ហើយគូស្នេហ៍មួយគូនេះ បានក្រើនរំលឹកភ្ញៀវឱ្យនាំយករបស់របរមកស្នាក់នៅ សម្រាប់ពិធីជប់លៀងរយៈពេលពីរថ្ងៃ។

Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco

យោងតាមគេហទំព័រព័ត៌មាន Selena និង Benny បានជ្រើសរើសខែកញ្ញា ដើម្បីរៀបចំពិធីមង្គលការ ព្រោះវាសាកសមនឹងកាលវិភាគការងាររបស់ពួកគេ។ គូស្នេហ៍ និងភ្ញៀវរបស់ពួកគេ ត្រូវបានគេនិយាយថា មានភាពមមាញឹកខ្លាំងនៅចុងឆ្នាំ ដូច្នេះពេលវេលាដ៏ល្អ សម្រាប់រៀបចំពិធីមង្គលការ គឺនៅដើមរដូវស្លឹកឈើជ្រុះ។ ប្រភពទីបី បាននិយាយថា Selena ស្រលាញ់ពេលវេលានៃការភ្ជាប់ពាក្យ ប៉ុន្តែនាងសុបិនចង់រៀបការជាយូរមកហើយ។ ចុងឆ្នាំគឺជាពេលវេលាដ៏មមាញឹក មិនត្រឹមតែសម្រាប់ពួកគេប៉ុណ្ណោះទេ​ ថែមទាំងសម្រាប់ភ្ញៀវជាច្រើនផងដែរ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez និង Benny Blanco
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T