អតីតតារាស្រី២ដួង ជីវិតសែនត្រចះត្រចង់ខ្លាំង ក្រោយបានស្វាមីឋានៈ ជាឧកញ៉ា

//s9.kh1.co/86/86f3d657f2037e755f960eb1fb2ca1023a1f1600.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អតីតតារាស្រី២ដួងនេះ ជីវិតសែនត្រចះត្រចង់ ប្រែមានសេចក្តីសុខខ្លាំងក្លា ក្រោយបានស្វាមីជា អ្នកមានមុខមានមាត់ ឋានៈ ជាឧកញ៉ា

រាជធានីភ្នំពេញ ៖ ពិតណាស់ ជីវិតមនុស្សម្នាក់ៗមានវាសនា នឹកស្មានមិនដល់ឡើយ ជាក់ស្តែង ក្នុងវង់សិល្បៈនេះតែម្តង មានតារាខ្មែរមិនតិចនាក់ទេ ធ្លាប់ប្រើជីវិតខ្ពង់ខ្ពស់ល្បីល្បាញខ្លាំង តែសុទ្ធៗ ស្រាប់តែបាត់មុខ លេចវត្តមានសាជាថ្មី បែររស់នៅក្នុងជីវភាពមួយលំបាកមុខ លំបាកក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេល តារាមួយចំនួនស្ងាត់ៗ បែរជា ឡើងងារជាជំទាវ ត្រូវប៉ាន់លក់ដីក្លាយជាសេដ្ឋីលុយរាប់ម៉ឺនដុល្លារ បាត់មួយរយៈចេញមកវិញ ល្បីលើសដើមក៏មាន នេះហើយជីវិត មានពេលឡើង និងមានពេលចុះ។

យ៉ាងណាមិញ បើក្រឡេកមកមើល តារាស្រីទាំង២ដួងនេះវិញ កាលនៅជា តារាមិនសូវបោះសម្លេងប៉ុន្មានឡើយ  ផ្ទុយទៅវិញ ក្រោយបានរៀបការ ស្រវាបានស្វាមីជា អ្នកមានមុខមាត់ ជំនួញក្នុងដៃមិនចេះតិច បែរជា សង្កេតឃើញ ប្រជាប្រិយភាពតារាស្រីទាំង២រូបនេះ ល្បីដោយឯកឯង ជីវិតត្រចះត្រចង់ខ្លាំង នារីៗណាក៏ច្រណែនដែរ។

១. អតីតពិធីការនី ឈិន ច័ន្ទសុធារី

បើទោះបី ចំណងស្នេហ៍ទី១ ជាមួយនឹងតារារួមអាជីព ទទួលបរាជ័យមែនពិត តែក្រោយ ជួបស្វាមីទី២ ឋានៈជា ឧកញ៉ារួចមក ជីវិតតារាស្រីរូបនេះ ចាប់ផ្តើមល្បីក្នុងបណ្តាញសង្គមសាជាថ្មី មិនតែប៉ុណ្ណោះ ជីវិតរូបនាង ប្រែជា ឡើងកូដ ត្រឹមមួយរំពេច ក្លាយជាម្ចាស់គម្រោង ដីឡូត៍ផ្ទះល្វែងមួយកន្លែងថែមទៀតផង និងភោជនីយដ្ឋានធំមួយកន្លែងផងដែរ។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

២. អតីតតារាសម្តែង វ៉ាន់ ម៉ូនិច

ក្រោយរៀបការជាមួយនឹង ស្វាមីជាអភិជន ខ្សែរាជវង្ស មានងារជាឧកញ៉ារួចមក ជាពិសេសក្រោយសម្រាល កូនប្រុសបាន ២នាក់រួចមក ជីវិតអតីតតារាស្រីរូបនេះ ត្រូវបាន អ្នកលេងបណ្តាញសង្គម Instagram ចាប់អារម្មណ៍ជាខ្លាំង នឹងជីវិតហាយសូរបស់រូបនាង ជាខ្លាំង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឈិន ច័ន្ទសុធារីវ៉ាន់ ម៉ូនិច
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T