ភ្នំពេញ៖ បទចម្រៀងមរតកដើម មនោសញ្ចេតនាមួយបទ ដែលមានចំណងជើងថា «ស្ទឹងសែនប៉ារីស» កាលពីពេលថ្មីៗនេះ ត្រូវបានតារាចម្រៀងវ័យក្មេងសម្លេងស្រទន់លោក ដួង វិរៈសិទ្ធ ម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រលងចម្រៀង «I am A Singer Cambodia» លើកយកមកសម្រួលតន្រ្តី និងបានធ្វើការបកស្រាយឡើងវិញយ៉ាងពិរោះរណ្តំ។

ក្រោយវីដេអូចម្រៀងរបស់លោក ដួង វីរៈសិទ្ធ បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជានៅក្នុងយូធូប (YouTube) ក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយពួកគេបានកោតសរសើរថា បទចម្រៀងមួយបទនេះ ពិតជាមានបទភ្លេងពិរោះណាស់ ជាមួយនឹងសម្លេងរបស់លោក ដួង វិរៈសិទ្ធ ហើយព្រមទាំងមានអត្ថន័យល្អថែមទៀតផង៕

ចង់ដឹងទឹកដមសំនៀងរបស់តារាចម្រៀង ដួង វិរៈសិទ្ធ នៅក្នុងបទ «ស្ទឹងសែនប៉ារីស» ពិរោះរណ្តំចិត្តយ៉ាងណាខ្លះនោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុន ដួង វិរៈសិទ្ធ​ ត្រូវ​បាន​គេ​លួច​​សរសើរ​ថា​ ជា​តារា​ចម្រៀង​ មាន​អត្ត​ចរិត​ល្អ​។

តារាចម្រៀងប្រុស លោក ដួង វីរៈសិទ្ធ ម្ចាស់ពានទីបីរបស់ហង្សមាស ក្នុងកម្មវិធី «I Am a singer Cambodia» ដែលជាកម្មវិធីប្រកួតប្រជែង តារាចម្រៀងដំបូងគេបង្អស់ នៅប្រទេសកម្ពុជា ត្រូវបានអ្នកគាំទ្រ និងអ្នកធ្លាប់រាប់អានស្គាល់គ្នារូបលោក បានលួចសរសើរថា ជាតារាចម្រៀង មានអត្តចរិតល្អ ចេះមានការប្រាស្រ័យទាក់ទងគ្នា ដោយការយោគយល់ មិនប្រកាន់ខ្លួន ក្នុងចំណោមតារាចម្រៀង ល្បីៗជាច្រើនរួមទ្រនំជាមួយគ្នា។

បើនិយាយពីពេលប្រកួត ក្នុងកម្មវិធី «I Am a singer Cambodia» លោក ដួង វីរៈសិទ្ធ ត្រូវបានមហាជនកត់សម្គាល់ឃើញថា លោកមានចំណុចលេចធ្លោខ្លាំង ជាងម្ចាស់ពានដទៃ ជាពិសេសគឺត្រង់ថា ជាតារាចម្រៀងមានឈ្មោះ បោះសំឡេងរួចទៅហើយ មុននឹងលោកក្លាយជាម្ចាស់ពាន របស់កម្មវិធី «I Am a singer Cambodia» ដូចនេះក្រោយពីលើកពានរួច លោកកាន់តែល្បីល្បាញ ព្រោះបានបង្ហាញសមត្ថភាព មកកាន់ទស្សនិកជនថា លោកអាចបកស្រាយបទចម្រៀងជាច្រើនទំរង់មិនថា យីកេ ល្ខោនបាសាក់ បទញាក់ បទស្លូ ពោលលោកមិនរាថយ ក្នុងវិញ្ញាសាណាមួយឡើយ។

តារាចម្រៀងសំនៀងស្រទន់ ដួង វីរៈសិទ្ធ មិនត្រឹមតែមានសំឡេងល្អ រូបសម្បត្តិស្រស់សង្ហាទេ ថែមទាំងជាកូនកត្តញ្ញូទៀតផង ខណៈប្រភពព័ត៌មានពីអ្នកជិតស្និទ្ធ និងជាអ្នករៀបចំកម្មវិធីមួយបានប្រាប់ Khmertalking ថា លោក ដួង វីរៈសិទ្ធ ពេលច្រៀងចប់ តែងតែផ្ញើរថវិកាទៅស្រុក ជូនម្ដាយមិនដែលខកខានឡើយ តែចំនួនតិច ឬច្រើនលោកមិនដឹងនោះទេ ។ 

ប្រភពដដែលបន្តថា ដួង វីរៈសិទ្ធ ផ្ទុយស្រឡះពីម្ចាស់ពានដទៃ ដែលលោកធ្លាប់ជួប ហើយនៅតែរក្សាអត្តចរិតល្អ គោរពរចាស់ទុំ ប្រឹងប្រែងធ្វើការ មិនក្រអើតក្រទមឡើយ។

លោក ដួង វីរៈសិទ្ធ ក្រៅពីរក្សាបាននូវអត្តចរិតល្អ លោកថែមទាំងខិតខំសិក្សារៀនសូត្រ ដោយបច្ចុប្បន្ន ត្រូវបានគេដឹងថា ជានិស្សិតនៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ៕

ដួង វិរៈសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ