ទឹកចិត្តអ្នកចម្រៀង! ដួង វីរៈសិទ្ធ សុខចិត្តឡើងច្រៀងទាំងភ្លៀងព្រោះ...(មានវីដេអូ)

//s9.kh1.co/cc/cc1ba984416fc5a47835dc50fbe4f48cb22cf806.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

ហ្វេនស្រលាញ់គាំទ្រមិនខុសមែន ហ្វេនៗចាំទស្សនាទាំងហាលភ្លៀង ដួង វីរៈសិទ្ធ មិនគិតច្រើនចេញច្រៀងទាំងភ្លៀងតែម្ដង។

កម្សាន្ត៖ សិល្បករចម្រៀងដ៏ល្បី គឺលោក ដួង វីរសិទ្ធិ ជាតារាចម្រៀងប្រចាំផលិតកម្ម«រៀម» ប្រកបដោយទឹកដមសំលេងស្រទន់ ផ្អែម ដែលធ្វើឲ្យមហាជនខ្មែរភាគច្រើនបានស្គាល់ និងគាំទ្រទៅលើចម្រៀងរបស់លោកគ្រប់ៗគ្នា ជាងនេះទៅទៀតលោកក៏ជាម្ចាស់ពានរង្វាន់កម្មវិធី I am A Singer Cambodia ដែលជាការប្រលងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យហ្វេនៗសរសើរទឹកចិត្តលោកជាខ្លាំង ក្រោយពី វីរៈសិទ្ធ បានធ្វើការឡើងច្រៀងលើឆាកតន្ត្រីទាំងមេឃកំពុងបង្អុលភ្លៀងយ៉ាងខ្លាំង តែតារាប្រុសរូបនេះមិនរុញរាក្នុងការបង្ហើរសំនៀងដើម្បីបម្រើអារម្មណ៍អ្នកទស្សនា ខណៈដែលពេលនោះលោកទទួលបានសម្លេងគាំទ្រផ្តល់កម្លាំងចិត្តជាខ្លាំងពី មហាជនដែលកំពុងទស្សនាផ្ទាល់ទាំងភ្លៀងផងដែរ។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែសំខាន់គឺ តារាចម្រៀងប្រុសរូបនេះនៅតែអាចរក្សាបានទឹកដមសំនៀងដ៏ស្រទន់ ឡើងផ្អែមពិរោះអន្លង់អន្លោច បានស្ដាប់ហើយពិរោះរណ្ដុំចិត្តតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T