តារាខ្លះ ច្រៀងគោក ចប់អស់និយាយ ដល់ វីរៈសិទ្ធ ច្រៀងគ្មានភ្លេង ពីរោះសាហាវ (មានវីដេអូ)

//s9.kh1.co/27/27933b6615c72ea1f709ce7d635b6d7fa4123314.jpg
តារា & កម្សាន្ដ

 ១១-មេសា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

លោកអើយពិរោះម្លឹងៗ ច្រៀងគោកទេ សម្លេង ដួង វីរៈសិទ្ធ ផ្អែមស្រទន់ទម្លុះបេះដូងអ្នកស្តាប់អស់។

ភ្នំពេញ៖ សិល្បករចម្រៀងដ៏ល្បី គឺលោក ដួង វីរសិទ្ធិ ជាតារាចម្រៀងប្រចាំផលិតកម្ម«រៀម» ប្រកបដោយទឹកដមសំលេងស្រទន់ ផ្អែម ដែលធ្វើឲ្យមហាជនខ្មែរភាគច្រើនបានស្គាល់ និងគាំទ្រទៅលើចម្រៀងរបស់លោកគ្រប់ៗគ្នា ជាងនេះទៅទៀតលោកក៏ជាម្ចាស់ពានរង្វាន់កម្មវិធី I am A Singer Cambodia ដែលជាការប្រលងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វីរៈសិទ្ធ កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រស្លុងអារម្មណ៍ខ្លាំងមែនទែន ជាមួយនិងការឡើងបកស្រាយចម្រៀងគោក គ្មានភ្លេង បញ្ចេញនូវសម្លេងពិតច្បាស់ៗ ឡើងផ្អែមស្រទន់ពិរោះអន្លង់អន្លោច បានស្ដាប់ហើយពិរោះរណ្ដុំចិត្តតែម្ដង។ 

មិនតែប៉ុណ្ណោះ អ្វីដែលសំខាន់ គឺបទគ្រប់បទ របស់លោកចេញមកមួយបទៗ គឺនៅតែស្ដាប់ទៅពីរោះ អន្លង់អន្លោច និង ត្រូវបានគេសរសើរថា កាន់តែស្ដាប់កាន់តែមានរសនិយមមួយទាក់ទាញអារម្មណ៍មិនចេះជិនណាយ បើទោះជាស្ដាប់ច្រើនដង៕  

សូមទស្សនារូបភាពខាងក្រោម៖

ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
@leangsokunthea25

ពីរោះខ្លាំងណាស់ Idol♥♥♥

♬ សំឡេងដើម - leangsokunthea25
វីដេអូ
ដួង វីរៈសិទ្ធ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T