ច្រៀងដូចចាក់ឌីស! ដួង វីរៈសិទ្ធ យកបទប្អូនមកច្រៀង ស្រែកយ៉ាងណាក៏នៅតែផ្អែម(មានវីដេអូ)

//s9.kh1.co/fc/fcdf2600f61dbb0af5a4174d6c12f981d6444410.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០២២ ៦ល្ងាច · ២ ឆ្នាំមុន

ទោះស្រែកយ៉ាងណា មួយបទនេះ ក៏ ដួង វីរៈសិទ្ធ នៅតែបំពេរអារម្មណ៍អ្នកស្តាប់ឲ្យអន្លង់អន្លោចតាម។

ភ្នំពេញ៖ ជាសិល្បករចម្រៀងដ៏ល្បី គឺលោក ដួង វីរសិទ្ធិ ជាតារាចម្រៀងប្រចាំផលិតកម្ម«រៀម» ប្រកបដោយទឹកដមសំលេងស្រទន់ ផ្អែម ដែលធ្វើឲ្យមហាជនខ្មែរភាគច្រើនបានស្គាល់ និងគាំទ្រទៅលើចម្រៀងរបស់លោកគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត លោកក៏ជាម្ចាស់ពានរង្វាន់កម្មវិធី I am A Singer Cambodia ដែលជាការប្រលងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ មានឈាមជ័រសុទ្ធសឹងតែជាអ្នកសិល្បៈ ក៏ដូចជាមានប្អូនប្រុសម្នាក់ ដែលដើរលើវិស័យចម្រៀងជាមួយគ្នា គឺ លោក ម៉ម ពេជ្ជរិទ្ធ បើនិយាយពីទឹកដមសម្លេង របស់បងប្អូនប្រុសពីរនាក់នេះ គឺសុទ្ធតែផ្អែមលួងលោម តែម្ដងរាល់ពេលបង្ហើរសំនៀងម្ដងៗ។

ជាក់ស្ដែង ក្រលេកទៅស្តាប់ការបកស្រាយចម្រៀងរបស់ ដួង វីរៈសិទ្ធ ដែលបានលើកយកបទចម្រៀងរបស់ប្អូនប្រុស​ មកបកស្រាយដែលមានចំណងជើងថា«ឆ្ងាយ» នេះវិញ រឹតតែរណ្តុំចិត្តអ្នកស្តាប់ឲ្យអន្លង់អន្លោច ទោទន់ ទៅតាមការបំពេររបស់របស់ លោក ជាមួយនឹងសម្លេងដ៏ផ្អែមស្រទន់ លួងលោម ទោះបីជាស្រែកយ៉ាងណាក៏នៅតែផ្អែមដដែល៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ម៉ម ពេជ្ជរិទ្ធ
ម៉ម ពេជ្ជរិទ្ធ
@raksmey1390 បងហើយប្អូនសម្លេងម្នាក់មួយបែប❤️🎶🎵🎤@ដួង វីរៈសិទ្ធ @ម៉ម ពេជ្ជរិទ្ធ PJRithM ♬ original sound - រស្មី
វីដេអូ
ដួង វីរៈសិទ្ធ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T