រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ ដ៏​លេចធ្លោ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​មាន​បណ្តា​ផលិតកម្ម​ជា​ច្រើន និង​មហាជន​ចង់ឱ្យ​នាង​ ចូលរួម​សម្តែង​ភាពយន្ត ។ ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ សម្តែង​ការ​សោកស្តាយ​ ដែល​នាង​មិន​អាច​ធ្វើ​តាម​ សំណូមពរ​មហាជន និង​អ្នកគាំទ្រ​បាន ព្រោះ​អំឡុង​ពេល​នេះ​ ការងារ​របស់​នាង​ហ៊ុម​ព័ទ្ធ​ ច្រើន​មិន​អាច​ឱ្យ​នាង​ដកឃ្លា​ចូលរួម​សម្តែង​បាន ។

ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន និយាយ​ «​នាង​ខ្ញុំ​ព្យាយាម​ខិតខំ​ធ្វើ​យ៉ាង ណា​បាន លៃលក​យក​ពេលវេលា​របស់​នាង​ខ្ញុំ​ទៅ​សម្តែង​ខ្លះ ដើម្បី​កុំឱ្យ​បាត់​មុខ​ពេញទំហឹង​ពេក​គ្រា​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​កំពុង​រីក​ចម្រើន​ខ្លាំង​ឡើង ។ នាង​ខ្ញុំ​អាក់ខាន​សម្តែង​កុន​ប្រមាណ​ជា​ពីរ​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​គិត​ថា​ឈប់​សម្តែង​នោះ​ទេ​ មក​ពី​នាង​ខ្ញុំ​អត់​ពេល​តែ​ម្តង ។

មាន​បណ្តា​ផលិតករ​ ក៏​ដូច​ជា​ផលិតកម្ម​មួយ​ចំនួន​ បាន​ទាក់ទង​មក​សួរនាំ​នាង​ខ្ញុំ​ចង់បាន​សម្តែង តែ​មក​ពី​អាជីព​ពិធី​ការិនី​នាង​ខ្ញុំ​រវល់​ពេក ។

ការ​សម្តែង​នាង​ខ្ញុំ​ មានការ​ពេញចិត្ត​ណាស់ មិន​ចោល​ទេ ប្រ​សិន​មាន​ពេល​នាង​ខ្ញុំ​សម្តែង​ឱ្យ​បាន ។ រាល់ពេល​គេ​ហៅ​ទៅ​ សម្តែង​គឺ​ប៉ះពាល់​ម៉ោង​បំពេញ ការងារ​ផ្នែក​ពិធី​ការិនី ។ ចំពោះ​ការ​សម្តែង​បើ​ត្រឹម​២​ថ្ងៃ ក្នុង​១​អាទិត្យ តែ​រឿង​ខ្លះ​ហក់​ដល់​៤​ទៅ​៥​ថ្ងៃ នាង​ខ្ញុំ​មិន​អាច​សម្តែង​បាន​ឡើយ​។ កន្លង​មក​ខាង​បាយ័ន នាង​ខ្ញុំ​ទទួល​បាន​តម្រុយ​យ៉ាងច្រើន​ចង់ឱ្យ​សម្តែង​រឿង​ភាគ តែ​អត់​ពេល​ទើប​មិន​អាចយ​កបាន តែបើ​លក្ខខណ្ឌ​ចាំបាច់​នាង​ខ្ញុំ​សម្តែង​ភ្លាម ។

នាង​ខ្ញុំ​សូម​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ហាម​មិន​ឱ្យ​ សម្តែង​ឬ​គូស្នេហ៍​បណ្តូលចិត្ត​ណា​ហាម​មិន​ឱ្យ​សម្តែង​ដែរ ។ នាង​ខ្ញុំ​គ្មាន​ខ្លាច​ស្បែក​ខ្មៅ​អ្វី​នោះ​ទេ សំខាន់​មក​ពី​អត់​ពេល​តែ​ម្តង ។ អាជីព​សម្តែង​នេះ​នាង​ខ្ញុំ​ស្រឡាញ់ ព្រោះ​វា​ក៏​ជួយ​ បន្ថែម​ការ​ពេញចិត្ត​របស់​ទស្សនិកជន​ដែរ​» ។

ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ សព្វថ្ងៃ​កំពុង​កាន់កាប់​ កម្មវិធី​មួយ​ចំនួន​នៅ​ ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន ដូច​ជា​ «Cha Cha Cha» «​វិស្សមកាល​តន្ត្រី​» «​ពិភព​រីករាយ​»​ និង​កម្មវិធី​មួយ​ចំនួន​ទៀត ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

គឹម លីហ្សា ល្បីថា ធ្វើវីឡាដ៏ស្កឹមស្កៃ នៅលើទឹកដីអូស្រ្តាលី!

អូស្រ្តាលី៖ ក្រោយទទួលបានសមាជិកថ្មី ជាកូនប្រុសជាទីស្រលាញ់ កាលពីប៉ុន្មានខែមុន កាន់តែធ្វើឲ្យ ជីវិតគ្រួសាររបស់អ្នកនាង គឹម លីហ្សា កាន់តែមានក្តីសុខយ៉ាងខ្លាំង។

ទន្ទឹមនឹងមានជីវិតដ៏សុភមង្គលផងដែរ ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមដែរថា អ្នកនាង គឹម លីហ្សា កំពុងសាងសង់ផ្ទះវីឡា យ៉ាងធំស្កឹមស្កៃ នៅលើទឹកដី ប្រទេសអូស្រ្តាលីផ្ទាល់តែម្តង ដែលផ្ទះ ត្រូវចំណាយធ្វើ អស់មិនតិចនោះដែរ។

បើក្រឡេកមើលតាមរូបថត បានឲ្យដឹងផងដែរថា ម៉ូតផ្ទះរបស់នាង បានធ្វើឡើង ទៅតាមរចនាបទថ្មី ប្លែក និងទាក់ទាញ ដែលមើលទៅខុសពីផ្ទះដទៃ គួរឲ្យចង់រស់នៅណាស់ ហើយផ្ទះនេះផងដែរ មិនទាន់ហើយ ជាស្ថាពរនោះទេ។

យ៉ាងណាមិញ ខណៈពេលនេះ ម្ចាស់សាមីខ្លួន មិនទាន់បញ្ជាក់យ៉ាងច្បាស់នោះទេ ថាជាផ្ទះរបស់ខ្លួនឬយ៉ាងណា តែសម្រាប់អ្នកគាំទ្រភាគច្រើន បានគិតច្បាស់១០០ ភាគរយថា ជាកម្មសិទ្ធផ្ទះរបស់នាង ដែលធ្វើឡើងដើម្បីជាកាដូចំណងដៃអាពាហ៍ពិពាហ៍ របស់ពួកគេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន