អូស្រ្តាលី៖ ក្រោយទទួលបានសមាជិកថ្មី ជាកូនប្រុសជាទីស្រលាញ់ កាលពីប៉ុន្មានខែមុន កាន់តែធ្វើឲ្យ ជីវិតគ្រួសាររបស់អ្នកនាង គឹម លីហ្សា កាន់តែមានក្តីសុខយ៉ាងខ្លាំង។

ទន្ទឹមនឹងមានជីវិតដ៏សុភមង្គលផងដែរ ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមដែរថា អ្នកនាង គឹម លីហ្សា កំពុងសាងសង់ផ្ទះវីឡា យ៉ាងធំស្កឹមស្កៃ នៅលើទឹកដី ប្រទេសអូស្រ្តាលីផ្ទាល់តែម្តង ដែលផ្ទះ ត្រូវចំណាយធ្វើ អស់មិនតិចនោះដែរ។

បើក្រឡេកមើលតាមរូបថត បានឲ្យដឹងផងដែរថា ម៉ូតផ្ទះរបស់នាង បានធ្វើឡើង ទៅតាមរចនាបទថ្មី ប្លែក និងទាក់ទាញ ដែលមើលទៅខុសពីផ្ទះដទៃ គួរឲ្យចង់រស់នៅណាស់ ហើយផ្ទះនេះផងដែរ មិនទាន់ហើយ ជាស្ថាពរនោះទេ។

យ៉ាងណាមិញ ខណៈពេលនេះ ម្ចាស់សាមីខ្លួន មិនទាន់បញ្ជាក់យ៉ាងច្បាស់នោះទេ ថាជាផ្ទះរបស់ខ្លួនឬយ៉ាងណា តែសម្រាប់អ្នកគាំទ្រភាគច្រើន បានគិតច្បាស់១០០ ភាគរយថា ជាកម្មសិទ្ធផ្ទះរបស់នាង ដែលធ្វើឡើងដើម្បីជាកាដូចំណងដៃអាពាហ៍ពិពាហ៍ របស់ពួកគេ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង គឹម លីហ្សា បានបង្ហាញពីគន្លឹះ ទាក់ទងនឹងសក់របស់កូនរបស់នាង។

បន្ទាប់ពីសម្រាលបានកូនប្រុស ដ៏គួរឱ្យស្រលាញ់ម្នាក់កាលពីប៉ុន្មានខែមុន អ្នកគាំទ្រតែងតែបានសង្កេតឃើញថា អតីតតារាសម្តែងស្រី អ្នកនាង គឹម លីហ្សា និងក្រុមគ្រួសារពិតជាមានសេចក្តីសុខណាស់ ដោយសារតែបានទទួលនូវក្មេងប្រុសដ៏ស្រស់ស្អាតម្នាក់នេះជាសមាជិកថ្មី ជាពិសេសគឺខាងសាច់ញាតិគ្រួសារស្វាមីរបស់ គឹម លីហ្សា ក៏ពេញចិត្តពេញថ្លើមខ្លាំងណាស់ដែរចំពោះកូនប្រុសនាង។

មិនតែប៉ុណ្ណោះ ជារឿយៗគេតែងសង្កេតឃើញ អ្នកនាង គឹម លីហ្សា បង្ហោះរូបភាពកូនប្រុសគួរឱ្យស្រលាញ់របស់ខ្លួន ដែលមានឈ្មោះថា នីកូឡាស់ (Nicolas) ចូលនៅក្នុងហ្វេសប៊ុកខ្លួន មិនសូវលោះពេលទេ ហើយតែងតែទទួលបានការកោតសរសើរថា កូនប្រុសរបស់នាង ស្រស់សង្ហាដូចកូនកាត់ ចំណែកឯសក់វិញខ្មៅរលើបរលោង ដុះក្រាស់ស្ទើរតែដូចជាក្មេង ដែលមានអាយុច្រើនទៅហើយ រហូតដល់មានអ្នកគាំទ្រខ្លះ Chat និង comments សួរទៅ អ្នកនាង គឹម លីហ្សា ញ៉ាំអ្វីខ្លះពេលទម្ងន់កូនប្រុសម្នាក់នេះ?

ដោយឆ្លើយតបជាមួយនឹងសំណូមពរមិត្តរបស់ខ្លួននៅក្នុងហ្វេសប៊ុក អ្នកនាង គឹម លីហ្សា ក៏បានបង្ហើបពីគន្លឹះខ្លះៗ និងចំណុចមួយចំនួនពាក់ព័ន្ធនឹងរឿងសក់របស់ នីកូឡាស់ កូនប្រុសនាង តាមរយៈហ្វេសប៊ុកឱ្យដឹងថា៖

«សួស្តីមិត្តភក្តិនៅក្នុង page Kim Liza ទាំងអស់គ្នា! ដោយសារតែមានមិត្តភក្តិជាច្រើន ជាពិសេសគឺបងៗនិងប្អូនៗស្រីៗ តែងតែ Chat និង comments មកសួរនាងខ្ញុំថា តើពេលដែលពរពោះតើខ្ញុំញ៉ាំអី្វ ទើបបានជា Nicolas មានសក់ច្រើន ហើយក្រាស់បែបនេះ? ការពិតខ្ញុំក៏មិនដឹងថាមកពីអីដែរ គ្រាន់តែពេលខ្ញុំពរពោះតាំងពីដំបូងមកដល់ពេលសំរាលខ្ញុំតែងតែញ៉ាំ vitamins ជំនួយដល់babyជារៀងរាល់ថ្ងៃ ចំពោះម្ហូបអាហារវិញគឺខ្ញុំញ៉ាំអាហាទូទៅ តែសឹងតែរៀងរាល់ថ្ងៃ ខ្ញុំតែងតែផឹកទឹកក្រូចច្របាច់ស្រស់ៗ មួយថ្ងៃជួនកាល ៥00 មីលីលីត្រ ជួនកាលអស់១លីត្រ ព្រោះពេលពរពោះមានអារម្មណ៍ថាចង់ញ៉ាំទឹកក្រូចច្របាច់និងជាពិសេស ទើបខ្ញុំញាំជារៀងរាល់ថ្ងៃ ប៉ុន្តែខ្ញុំក៏មិនដឹងថា Nicolas មានសក់ច្រើនមកពីវារឺក៏អត់ទេ តែជួនកាលអាចមកពីនាងខ្ញុំ និងប្តីសុទ្ធតែសក់ក្រាស់ដូចគ្នា ទើបកូនកាត់តាមក៏ថាបាន ។ នេះជាអ្វីដែរខ្ញុំចង់ឆ្លើយតបទៅfansទាំងអស់គ្នាដែលចង់ដឹង»។

ទាំងនេះសុទ្ធតែជាអ្វីដែលអ្នកនាង គឹម លីហ្សា បានចែករំលែកទៅដល់អ្នកគាំទ្រទាំងអស់នៅក្នុងសង្គមហ្វេសប៊ុករបស់នាង ពីរឿងដែលនីកូឡាស់មានសក់វែងស្អាតខុសពីក្មេងៗដែលទើបនឹងកើតផ្សេងៗទៀត៕

ចុះប្រិយមិត្តវិញយល់យ៉ាងដែរ? ចែករំលែកទាំងអស់គ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា