ផ្ទុះមតិមហាជនទៅលើ ហ៊ិន ច័ន្ទនីរ័ត្ន ជុំវិញបញ្ហាមិនទទួលស្គាល់ម្ដាយបង្កើត

//s9.kh1.co/29/29aa2a814ac511c5a6a59c432b645227ddcee240.png
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០២៣ ៩ព្រឹក · ៤ ខែមុន

មហាជនបានសង្កេតឃើញថា មង្គលការរបស់ពិធីការនីដ៏មានប្រជាប្រិយភាពរូបនេះ គឺមិនមានវត្តមានរបស់ម្ដាយបង្កើតរបស់នាងទៅវិញ។

កម្សាន្ត៖ ជាការពិតណាស់ អ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន ទើបតែបានបញ្ចប់ពិធីអាពាហ៍ពិពាហ៍ដ៏អធិកអធមដែលចូលរួមដោយវត្តមានតារាល្បីៗ ជាពិសេស​ គឺវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ៊ិន ច័ន្ទនិរ័ត្ន
ហ៊ិន ច័ន្ទនិរ័ត្ន

ដោយឡែក មហាជនបានសង្កេតឃើញថា មង្គលការរបស់ពិធីការនីដ៏មានប្រជាប្រិយភាពរូបនេះ គឺមិនមានវត្តមានរបស់ម្ដាយបង្កើតរបស់នាងទៅវិញ។ មិនតែប៉ុណ្ណោះ មហាជនបានសួរទៅកាន់ប្អូនស្រីបង្កើតរបស់​ និរ័ត្ន ថាហេតុអ្វីមិនឃើញទៅចូលរួម ហើយនាងក៏បានតបវិញថា គេមិនបានអញ្ជើញ។

ហ៊ិន ច័ន្ទនិរ័ត្ន និង ស្វាមី
ហ៊ិន ច័ន្ទនិរ័ត្ន និង ស្វាមី

បើយោងតាមគណនីហ្វេសប៊ុកមួយបានបង្ហោះសារទម្លាយថា កាលពីអំឡុងឆ្នាំ២០២១នោះ នារីប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Zeii Pov បានប្រាប់ព័ត៌មានក្នុងស្រុកមួយថា មូលហេតុ ដែលឪពុកម្ដាយនាងសម្រេចចិត្តឱ្យ នីរ័ត្ន ទៅគេនោះ គឺមកពីបង្ហាញជីវភាពគ្រួសារកាលគ្រានោះ លំបាកខ្វះខ្វាត ខ្វះការផ្គត់ផ្អង់អាហារជាច្រើន ទើបសម្រេចចិត្តបែបនេះ ។

ហ៊ិន ច័ន្ទនិរ័ត្ន និង ស្វាមី
ហ៊ិន ច័ន្ទនិរ័ត្ន និង ស្វាមី

ប៉ុន្តែ បច្ចុប្បន្ននេះជីវភាពគ្រួសារ លែងពិបាកទៀតហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្ន ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើត ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់។ ជុំវិញរឿងខាងលើ រហូតមកដល់ពេលនេះ គេមិនឃើញ ហ៊ិន ច័ន្ទនីរ័ត្ន ឆ្លើយតបបែបណានៅឡើយ៕

ហ៊ិន ច័ន្ទនិរ័ត្ន 
ហ៊ិន ច័ន្ទនិរ័ត្ន 

គួរបញ្ជាក់ថា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានម្ដាយបង្កើតយកទៅឲ្យគេចិញ្ចឹមតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ។ លុះដល់ពេលនាងមានឈ្មោះបោះសំឡេង ក៏លេចវត្តមាននារីម្នាក់ អះអាងថាជាប្អូនស្រី ចេញសារយ៉ាងវែងអន្លាយ ទម្លាយរឿង ហ៊ិន ច័ន្ទនីរ័ត្ន មិន ទទួលស្គាល់ម្ដាយបង្កើត និងខ្លួនជាប្អូនស្រីតែម្ដង។

ហ៊ិន ច័ន្ទនិរ័ត្ន 
ហ៊ិន ច័ន្ទនិរ័ត្ន 

បើទោះបីជាយ៉ាងណាក៏ដោយ មតិមហាជនភាគច្រើន បានយល់ចំពោះស្ថានភាពរបស់ និរ័ត្ន ផងដែរថា ហេតុអ្វីបានជាអ្នកមិនព្រមទទួលស្គាល់ម្ដាយបង្កើតដែលទើបនឹងទាមទារឲ្យនាងទៅរកវិញក្រោយពេលមានជីវភាពធូធា៕

ប្រភព៖ Share News

ហ៊ិន ច័ន្ទនិរ័ត្ន 
ហ៊ិន ច័ន្ទនិរ័ត្ន 
ម្ដាយ និង ប្អូនស្រី បង្កើត
ម្ដាយ និង ប្អូនស្រី បង្កើត
ម្ដាយ និង ប្អូនស្រី បង្កើត
ម្ដាយ និង ប្អូនស្រី បង្កើត
ហ៊ិន ច័ន្ទនីរ័ត្ន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T