ភ្នំពេញ៖  វីដេអូបទចម្រៀងដ៏សែនរ៉ូមែនទិក «ពីរនាក់បានហើយ» របស់ តារាចម្រៀង Original Song កញ្ញា Adda ជាមួយនឹង Noly បានចេញជាផ្លូវការហើយ។

យ៉ាងណាមិញ MV ចម្រៀងមួយបទនេះផងដែរ ទទួលបានការពេញចិត្តជាខ្លាំងពី សំណាក់អ្នកគាំទ្រ ដោយ សារតែ មានការចូលរួមសម្តែងផ្ទាល់ ពីគូស្នេហ៍កំពូលSweet និងកំពុងល្បីឈ្មោះ នោះគឺ តារាចម្រៀងOriginal Song និងជាអ្នកនិពន្ធវ័យក្មេង លោក ម៉ា ច័ន្ទបញ្ញា ជាមួយនឹងមិត្តស្រីរបស់លោកតែម្តង ដែលកាន់តែធ្វើឲ្យការសម្តែងឈុតស្នេហា នៃMV ចម្រៀងមួយបទនេះ មើលទៅដូចជាធម្មជាតិ និងធ្វើឲ្យអ្នកមើលស្លុងអារម្មណ៍ ទៅតាមបទចម្រៀងដ៏សែនរ៉ូមែនទិកមួយបទនេះផងដែរ៕

ដូចនេះ បើចង់ដឹងថា Sweet កម្រិតណា ទស្សនាវីដេអូទាំងអស់គ្នា៖

ម៉ា ច័ន្ទបញ្ញានិង មិត្តស្រី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួរឲ្យដឹងផងដែរថា  ចាប់តាំងពីស្នេហា រវាងតារាចម្រៀងប្រុស លោក ម៉ា ច័ន្ទបញ្ញា និងតារាសម្តែងស្រី វ័យក្មេងម្នាក់ បានប្រកាសជាសាធារណៈរួចមក មហាជនសង្កេតឃើញថា ពួកគេកាន់តែបង្ហាញពីក្តីស្រលាញ់ទៅលើគ្នាជារឿយៗ។ មិនតែប៉ុណ្ណោះ ពួកគេក៏តែងឆ្លៀតពេល សាងអនុស្សាវរីយ៍ ដោយការដើរលេងកំសាន្ត តាមទីជិតទីឆ្ងាយ ជាមួយគ្នាទៀតផង។

ដោយមិនអាចលាក់បាំងពីទំហំចិត្ត ដែលមិត្តស្រី មានចំពោះលោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យនាងហ៊ានទម្លាយនូវអារម្មណ៍ពិតរបស់នាង ដែលលាក់ក្នុងបេះដូងអស់ជាយូរមកហើយ។

តារាស្រីរូបស្រស់នេះ បានសរសេររៀបរាប់ថា "ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្តើមស្រឡាញ់គាត់ម្នាក់នេះនៅពេលណាទេ ប៉ុន្តែឥឡូវនេះខ្ញុំពិតជាដឹងថាខ្ញុំពិតជាមិនអាចរស់នៅដោយគ្មានគាត់បានទេ ...គាត់ជាបុរសល្អម្នាក់ គាត់គឺជាមនុស្សដែលមានចិត្ដល្អ ខ្ញុំអាចមានអារម្មណ៍ថាគាត់ពិតជាស្រឡាញ់ខ្ញុំ មិនថាទៅទីកន្លែងណាក៏នាំខ្ញុំទៅជាមួយ មិនថាធ្វើអ្វីក៏គាត់គិតពីខ្ញុំដែរ គាត់ធ្វើឱ្យខ្ញុំមាន អារម្មណ៍ថាកក់ក្តៅ មានអារម្មណ៍ថាមានផ្ទះ មានអារម្មណ៍សប្បាយចិត្តពេលនៅក្បែរគាត់ ចង់ជួបគាត់ជារៀងរាល់ថ្ងៃ ចង់ចែករំលែកភាពរីករាយជាមួយគ្នា អ្វីទាំងអស់ដែលយើងបាននៅជាមួយគ្នាអូនចាំបានទាំងអស់ ហើយអូននឹងរក្សាការស្រលាញ់នឹងអ្វីដែលល្អៗទុក.....មិនចង់និយាយអីច្រើនទេ គ្រាន់តែដឹងថាឥឡូវនេះ អូនស្រលាញ់បងខ្លាំងណាស់ អូនអាចរស់បានដោយគ្មានអុកស៊ីសែនបាន ប៉ុន្តែអូនមិនអាចរស់ដោយគ្មានបងបាននោះទេ"។

អានហើយរំភើបជំនួស ដែលស្នេហារបស់ អ្នកទាំងពីរ ផ្អែមល្ហែមជាងទឹកឃ្មុំទៀត។ ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានជូនពរឲ្យពួកគេស្រលាញ់គ្នាជារៀងរហូត ឈានដល់ការចូលរោងការជាមួយគ្នាផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា