ភ្នំពេញ៖ ចាប់តាំងពីស្នេហា រវាងតារាចម្រៀងប្រុស លោក ម៉ា ច័ន្ទបញ្ញា និងតារាសម្តែងស្រី វ័យក្មេងម្នាក់ បានប្រកាសជាសាធារណៈរួចមក មហាជនសង្កេតឃើញថា ពួកគេកាន់តែបង្ហាញពីក្តីស្រលាញ់ទៅលើគ្នាជារឿយៗ។ មិនតែប៉ុណ្ណោះ ពួកគេក៏តែងឆ្លៀតពេល សាងអនុស្សាវរីយ៍ ដោយការដើរលេងកំសាន្ត តាមទីជិតទីឆ្ងាយ ជាមួយគ្នាទៀតផង។

ដោយមិនអាចលាក់បាំងពីទំហំចិត្ត ដែលមិត្តស្រី មានចំពោះលោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យនាងហ៊ានទម្លាយនូវអារម្មណ៍ពិតរបស់នាង ដែលលាក់ក្នុងបេះដូងអស់ជាយូរមកហើយ។

តារាស្រីរូបស្រស់នេះ បានសរសេររៀបរាប់ថា "ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្តើមស្រឡាញ់គាត់ម្នាក់នេះនៅពេលណាទេ ប៉ុន្តែឥឡូវនេះខ្ញុំពិតជាដឹងថាខ្ញុំពិតជាមិនអាចរស់នៅដោយគ្មានគាត់បានទេ ...គាត់ជាបុរសល្អម្នាក់ គាត់គឺជាមនុស្សដែលមានចិត្ដល្អ ខ្ញុំអាចមានអារម្មណ៍ថាគាត់ពិតជាស្រឡាញ់ខ្ញុំ មិនថាទៅទីកន្លែងណាក៏នាំខ្ញុំទៅជាមួយ មិនថាធ្វើអ្វីក៏គាត់គិតពីខ្ញុំដែរ គាត់ធ្វើឱ្យខ្ញុំមាន អារម្មណ៍ថាកក់ក្តៅ មានអារម្មណ៍ថាមានផ្ទះ មានអារម្មណ៍សប្បាយចិត្តពេលនៅក្បែរគាត់ ចង់ជួបគាត់ជារៀងរាល់ថ្ងៃ ចង់ចែករំលែកភាពរីករាយជាមួយគ្នា អ្វីទាំងអស់ដែលយើងបាននៅជាមួយគ្នាអូនចាំបានទាំងអស់ ហើយអូននឹងរក្សាការស្រលាញ់នឹងអ្វីដែលល្អៗទុក.....មិនចង់និយាយអីច្រើនទេ គ្រាន់តែដឹងថាឥឡូវនេះ អូនស្រលាញ់បងខ្លាំងណាស់ អូនអាចរស់បានដោយគ្មានអុកស៊ីសែនបាន ប៉ុន្តែអូនមិនអាចរស់ដោយគ្មានបងបាននោះទេ"

អានហើយរំភើបជំនួស ដែលស្នេហារបស់ អ្នកទាំងពីរ ផ្អែមល្ហែមជាងទឹកឃ្មុំទៀត។ ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានជូនពរឲ្យពួកគេស្រលាញ់គ្នាជារៀងរហូត ឈានដល់ការចូលរោងការជាមួយគ្នាផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោក ម៉ា ច័ន្ទបញ្ញា បានបង្ហាញនូវវីដេអូផ្អែមល្ហែមមួយជាមួយនឹងមិត្តស្រី។

ក្រោយពីតារាចម្រៀង Original Songs លោក ម៉ា ច័ន្ទបញ្ញា បើកចំហស្នេហាជាសាធារណៈមក គេតែងសង្កេតឃើញថា ជារឿយៗលោក តែងបង្ហាញភាពផ្អែមល្ហែមជាមួយនឹងមិត្តស្រី នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរនឹងស្នេហា របស់អ្នកទាំងពីរជាខ្លាំង។

យ៉ាងណាមិញ លោក ម៉ា ច័ន្ទបញ្ញា ក៏បានបង្ហោះវីដេអូដើរលេងកម្សាន្ត ជាមួយនឹងមិត្តស្រី នាពេលចុងសប្តាហ៍យ៉ាងសប្បាយរីករាយ ដោយក្នុងវីដេអូនោះ មានអមជាមួយនឹងបទចម្រៀងស្នេហាដ៏សែនផ្អែមល្ហែម និពន្ធដោយលោកផ្ទាល់ ដែលធ្វើឲ្យអ្នកគាំទ្រទស្សនាហើយ មិនច្រណែនមិនបាន៕

ដូចនេះ បើចង់ដឹងថា ផ្អែមលើសជាតិស្ករយ៉ាងណា ទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា