ភ្នំពេញ៖ ក្រោយពីតារាចម្រៀង Original Songs លោក ម៉ា ច័ន្ទបញ្ញា បើកចំហស្នេហាជាសាធារណៈមក គេតែងសង្កេតឃើញថា ជារឿយៗលោក តែងបង្ហាញភាពផ្អែមល្ហែមជាមួយនឹងមិត្តស្រី នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរនឹងស្នេហា របស់អ្នកទាំងពីរជាខ្លាំង។

យ៉ាងណាមិញ ក៏ដូចជាថ្មីៗនេះ លោក ម៉ា ច័ន្ទបញ្ញា ក៏បានបង្ហោះវីដេអូដើរលេងកម្សាន្ត ជាមួយនឹងមិត្តស្រី នាពេលចុងសប្តាហ៍យ៉ាងសប្បាយរីករាយ ដោយក្នុងវីដេអូនោះ មានអមជាមួយនឹងបទចម្រៀងស្នេហាដ៏សែនផ្អែមល្ហែម និពន្ធដោយលោកផ្ទាល់ ដែលធ្វើឲ្យអ្នកគាំទ្រទស្សនាហើយ មិនច្រណែនមិនបាន៕

ដូចនេះ បើចង់ដឹងថា ផ្អែមលើសជាតិស្ករយ៉ាងណា ទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេងវ័យ២៤ឆ្នាំ លោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកគាំទ្រនារីៗតែម្តង មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រោយពីលោក ធ្លាប់បានបង្ហោះសារ សារភាពស្នេហ៍យ៉ាងផ្អែមល្អែមចំពោះម្ចាស់ចិត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រច្រណែន ហើយឥលូវនេះ លោកបានបង្ហាញមុខម្ចាស់ចិត្តរបស់លោក និងថែមទាំងនាំនាងទៅ ជួបចាស់ទុំញុំាអាហារពេលល្ងាចជុំគ្នាទៀតផង។

លោក ម៉ា ច័ន្ទបញ្ញា បានសរសេរសារខ្លីមួយ ដោយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹកយ៉ាងផ្អែមល្អែម បង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា៖

« Mark prin និង Kimberly អាចShow offបាន ហេតុអីយើងមិនអាច?ចូលរួមខួបកំណើតលោកពូ និងញុំាអាហារពេលល្ងាចជុំគ្រួសារ។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា