ក្រោយពីម៉ា ច័ន្ទបញ្ញា បង្ហោះសារថាឆ្ងល់រឿងប៉ូលីសផាកពិន័យរួចមក ទូរទស្សន៍ជាតិទទក ក៏បានបញ្ជាក់ថា....

//s9.kh1.co/df/df37a74c0892fc58c5134b03017ec3a734e75235.jpg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាព និងចោតជាសំណួរមួយចំនួន ក្រោយពីលោកត្រូវបានប៉ូលីសចរាចរផាកពិន័យ បន្ទាប់មកគណនីទំព័ររបស់ទូរទស្សន៍ជាតិទទក ក៏បានបញ្ជាក់បន្ថែមចំពោះរឿងរ៉ាវនេះ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាព និងចោតជាសំណួរមួយចំនួន ក្រោយពីលោកត្រូវបានប៉ូលីសចរាចរផាកពិន័យ បន្ទាប់មកគណនីទំព័ររបស់ទូរទស្សន៍ជាតិទទក បានចូលមកបញ្ជាក់បន្ថែមអំពីរឿងរ៉ាវនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសនេះ បានសរសេររៀបរាប់ដោយមិនអស់ចិត្តរឿងប៉ូលីសផាកពិន័យ ប៉ុន្តែលោកបានបង្ហោះក្នុងបណ្តាញសង្គមដើម្បីសួរនាំ និងស្វែងរកការពន្យល់ផងដែរ រំលងបានមួយថ្ងៃស្រាប់តែគណនីទំព័ររបស់ទូទស្សន៍ជាតិទទក បានបញ្ជាក់ទៅកាន់តារាប្រុសរូបនេះ ជាពាក្យពេជន៍មួយចំនួនដែលការសន្ទនាពេញមានដូចខាងក្រោម៖

ម៉ា ច័ន្ទបញ្ញា៖ បេីខ្ញុំខុសសូមជួយកែខ្ញុំ។ ខ្ញុំគ្រាន់តែមានសំណួរខ្លះៗ​ ក្រោយទទួលអនុវត្តច្បាប់៖
១. តេីច្បាប់នៅស្រុកយេីង​ គេអនុញ្ញាតអោយប៉ូលីសចរាចរណ៍និងខាងឈុតខ្មៅ (មេីលទៅដូចខាងប៉េអឹមតែមិនច្បាស់ទេ​)​ ចុះត្រួតពិនិត្យតាមផ្លូវលំដែរមែនទេ?
២. តេីគ្រាន់តែលេីកទូរស័ព្ទប្ដូរទីតាំង​ ក៏គេហៅថា​ លេីកទូរស័ព្ទនិយាយខុសច្បាប់ចរាចរណ៍ដែរមែនទេ?
៣. ចុះពលរដ្ឋថតមន្ត្រីសមត្ថកិច្ចសម្រាប់ទុកជាចម្ងល់​ ខុសរហូតដល់អោយ​ សមត្ថកិច្ចគម្រាមលុបចោលនិងចង់យកទូរស័ព្ទទៅឆែកមែនដែរមែនឬទេ?
សូមបងៗអ្នកមានជំនាញ​ ជួយពន្យល់ប្អូនផង​ ក្រែងប្អូនខុស។​ សូមអរគុណទុកជាមុន។
ទូរទស្សន៍ជាតិទទក៖ ស្អែកកម្មវិធីចរាចរណ៍ ម៉ោង ១១ ដល់ ១២ព្រឹក អាចខលសួរសំនួរបាន នៅប៉ុស្តិ៍ទូរទស្សន៍ ទទក TVK

ការសន្ទនារវាងម៉ា ច័ន្ទបញ្ញា និងទូរទស្សន៍ជាតិទទក

សូមចូលទស្សនារូបភាពខាងក្រោម៖

ម៉ា ច័ន្ទបញ្ញា 
ម៉ា ច័ន្ទបញ្ញា 
រូបដែលម៉ា ច័ន្ទបញ្ញា បានបង្ហោះ
រូបដែលម៉ា ច័ន្ទបញ្ញា បានបង្ហោះ
រូបដែលម៉ា ច័ន្ទបញ្ញា បានបង្ហោះ
រូបដែលម៉ា ច័ន្ទបញ្ញា បានបង្ហោះ
ការបញ្ចេញមតិរបស់ទូរទស្សន៍ជាតិទទក
ការបញ្ចេញមតិរបស់ទូរទស្សន៍ជាតិទទក
ម៉ា ច័ន្ទបញ្ញា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T