ជួបជានិស្ស័យ ព្រាត់ជាកម្មពៀរ! តារា២គូនេះ ស្រលាញ់គ្នារាប់ឆ្នាំ ចុងក្រោយនៅតែបែកគ្នា

//s9.kh1.co/3f/3f5355285a745d6360f15f54feeefb3fc522a748.png
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អាណិតណាស់ តារាប្រុសស្រីល្បីៗ២ដួងនេះប្រកាសចែកផ្លូវឡើងបើកចំហ នៅលើបណ្តាញសង្គមហ្វេសប៊ុក

តារាកម្សាន្ត៖ ដូចពាក្យមួយឃ្លាលើកឡើងថា ជួបជានិស្ស័យ ព្រាត់ជាកម្មពៀរ តារាប្រុសស្រីល្បីៗប្រចាំវិស័យសិល្ប:កម្ពុជាពីរដួង គឺលោក ម៉ាច័ន្ទបញ្ញា តារាចម្រៀងប្រុសសម្លេងពិរោះ បានប្រកាសចែកផ្លូវជាមួយនិងកញ្ញា អុឹងអុឹង តារាសម្តែងដ៏ល្បី ព្រមទាំងកាលពីពេលថ្មីៗកន្លងទៅនេះ លោកហេងពិទូ ម្ចាស់បទរឿងអតីត បានប្រកាសចែកផ្លូវជាមួយនឹងកញ្ញាហ្វីយ៉ាតា ដែលបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម ដែលមូលហេតុបណ្តាលឲ្យបែកគ្នានេះ គឺសុទ្ធសឺងតែមកពីបញ្ហារកាំរកូសក្នុងចំណងស្នេហ៍ដែលមិនអាចទទួលយកបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីកំឡុងខែមេសា ឆ្នាំ២០១៩ កញ្ញា អុឹងអុឹង តារាសម្តែងដ៏ល្បីបានប្រកាសចែកផ្លូវគ្នាជាមួយនឹងតារាចម្រៀងប្រុស លោកម៉ាច័ន្ទបញ្ញា ក្រោយមានមតិមហាជនមួយចំនួនបានលើកឡើងថា បណ្តាលមកពីលោកច័ន្ទបញ្ញា ប្រចណ្ឌកញ្ញាអុឺងអុឹងក្នុងកំឡុងពេលថតរឿងភាគមួយ ហើយចំណងស្នេហ៍របស់អ្នកទាំងពីរដែលខំសាងឡើងអស់ពេលជាង៥ឆ្នាំក៏ត្រូវបានបញ្ចប់។

កញ្ញា អុឹងអុឹង និងលោកលោកម៉ាច័ន្ទបញ្ញា
កញ្ញា អុឹងអុឹង និងលោកលោកម៉ាច័ន្ទបញ្ញា
កញ្ញា អុឹងអុឹង និងលោកលោកម៉ាច័ន្ទបញ្ញា
កញ្ញា អុឹងអុឹង និងលោកលោកម៉ាច័ន្ទបញ្ញា

យ៉ាងណាមិញ ងាកក្រលេកមកមើល ការប្រកាសផ្តាច់ចំណងស្នេហ៍រវាងកញ្ញា ហ្វីយ៉ាតា និងលោកហេងពិទូ ឯណេះវិញ ក៏មិនខុសគ្នាពីគូមុនប៉ុន្មានដែរ ដោយយោងតាមសំណេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលោកហេងពិទូ បានសារភាពថា កំហុសទាំងអស់គឺមកពីខ្ញុំ​ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង​ គ្មានគុណធម៍ ហេីយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះ​ហេីយក៏សូមទោសហ្វីយ៉ាតា នៅកំហុសមួយនេះ​ ​នឹងអរគុណសំរាប់ការលេីកលែង​៕

  កញ្ញា ហ្វីយ៉ាតា និងលោកហេងពិទូ
  កញ្ញា ហ្វីយ៉ាតា និងលោកហេងពិទូ
  កញ្ញា ហ្វីយ៉ាតា និងលោកហេងពិទូ
  កញ្ញា ហ្វីយ៉ាតា និងលោកហេងពិទូ
ម៉ា ច័ន្ទបញ្ញាហេង ពិទូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T