ម៉ា ច័ន្ទបញ្ញា បង្ហាញអារម្មណ៍ពិត នៅពេលតោ និងម្ចាស់ជនជាតិចិន បានមកជួបគ្នាវិញ

//s9.kh1.co/7b/7b627609e7b4d3898ad2e0bf7379c60775ad6322.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង Original ម៉ា ច័ន្ទបញ្ញា ក៏បានបញ្ចេញមតិមួយចំនួន នៅពេលដែលតោ និងម្ចាស់ជនជាតិចិន អាចត្រឡប់មករស់នៅជាមួយគ្នាវិញ។

ភ្នំពេញ៖ ថ្មីៗនេះ ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអនុញ្ញាតិឲ្យតោត្រឡប់ទៅផ្ទះ ដើម្បីរស់នៅជាមួយនឹងម្ចាស់ជនជាតិរបស់នៅក្នុងរាជធានីភ្នំពេញវិញ ប៉ុន្តែស្ថិតក្នុងការមើលថែ និងទទួលខុសត្រូវចំពោះម្ចាស់ ដែលនេះធ្វើឲ្យមហាជនសម្តែងក្តីសប្បាយរីករាយជំនួសពួកទាំងពីរដែលបានជួបជុំគ្នាវិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀង Original ម៉ា ច័ន្ទបញ្ញា ក៏បានបញ្ចេញមតិគាំទ្រចំពោះចំណាត់ការថ្នាក់ដឹកនាំទៅលើ សត្វតោមួយក្បាលនេះដែរ ដោយខ្លឹមសារចំពោះសំណេរលោកមានអត្ថន័យថា៖

ច្បាប់គឺច្បាប់​ ច្បាប់មិនប្រេីមនោសញ្ចេតនាដូចមនុស្សមួយចំនួនគិតទេ​ តែច្បាប់គឺស្របតាមតថភាពជាក់ស្ដែងដែរ។ ជាដដែល ខ្ញុំនៅតែនិយាយថា​ ការចិញ្ចឹមសត្វព្រៃនៅស្រុក​ នៅតែខុសច្បាប់​ ហេីយករណីនេះ​ គឺជាករណីពិសេស​ ព្រោះម្ចាស់បានចិញ្ចឹមតាំងពីតូចមកទៅហេីយ​ ដែលពិបាកដល់ទម្លាប់សត្វ។
សូមអរគុណថ្នាក់ដឹកនាំ​ ដែលស្ដាប់យោបល់រាស្ត្រនិងផ្ដល់ភាពយុត្តិធម៌។

ម៉ា ច័ន្ទបញ្ញា

យ៉ាងណាមិញ អ្នកគាំទ្រ ក៏ដូចជាមហាជនបានបញ្ចេញអារម្មណ៍សប្បាយរីករាយ និងរំភើបនៅពេលដែលជនជាតិ និងសត្វតោដែលស្រលាញ់គ្នាដូចឪកូនបានទៅជួបជុំនៅផ្ទះវិញផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
សត្វតោដែល ជនជាតិចិន ចិញ្ចឹម
សត្វតោដែល ជនជាតិចិន ចិញ្ចឹម
តោ និងម្ចាស់ ក្រោយពីដឹងថាពួកគេបានត្រឡប់មកជួបគ្នាវិញ
តោ និងម្ចាស់ ក្រោយពីដឹងថាពួកគេបានត្រឡប់មកជួបគ្នាវិញ
ម៉ា ច័ន្ទបញ្ញា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T