ភ្នំពេញ៖​ តារាចម្រៀងស្រីថ្គាមខ្លា ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកម្ដាយរបស់ខ្លួន រំភើបចិត្ដដល់ស្រក់ទឹកភ្នែក នាមុននេះបន្ដិច។

នេះបើតាមសង្គមហ្វេសប៊ុករបស់អ្នកនាងពេជ្រ សោភា បានបង្ហាញឲ្យដឹងថា នៅថ្ងៃនេះជាថ្ងៃខួបកំណើតម្ដាយរបស់អ្នកនាង ហើយអ្នកនាងក៏បានទិញ ខ្សែក ជូនជាអំណោយដល់ម្ដាយ ដែលគាត់ស្រឡាញ់និងចូលចិត្ដវាយូរហើយ។ យ៉ាងណាមិញ សម្រាប់ទង្វើរមួយនេះបានធ្វើឲ្យម្ដាយអ្នកនាង មានក្ដីរំភើបជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក និងរំជួលចិត្ដជាខ្លាំង។

ខាងក្រោមនេះជាសារ និងរូបភាពដែលអ្នកនាងទើបតែបង្ហោះឡើង​៖

<< រីករាយថ្ងៃកំណើតម៉ែ ជូនពរអោយម៉ែមានសុខភាពល្អ

សំណាងល្អ ខ្សែរកដែលម៉ែស្រលាញ់ ម៉ែតែងចង់ថាចង់វា

ថ្ងៃនេះបានហើយ សំខាន់ម៉ែយំ ខ្ញុំដឹងថាម៉ែរំភើប >>

កំណត់ត្រាខ្មែរឡូត៖

ងាកមកមើលតារាប្រុសប្រចាំផលិតកម្មហង្សមាសដូចគ្នា គឺលោក ឆន សុវណ្ណារាជ ក៏បានទិញក្រវិលពេជ្រ ជូនអ្នកម្តាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ គួររំលឹកថាលោក ឆន សុវណ្ណារាជ បានបង្ហាញរូបថត ជាច្រើនសន្លឹក បង្ហាញពីកាយវិការដែល លោកស្រលាញ់អ្នកម្តាយ ដោយលោកបានបង្ហាញរូបថត និងសរសេរសារបង្ហោះថា «ធ្វើបុណ្យទាន់ខែភ្លឺ ជូនក្រវិលមួយគូ ដល់អ្នកមានគុណ ក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ ​សូមអោយអ្នកម្តាយ មានសុខភាពល្អ ជាអស់ជំងឺទាំងឡាយ តិចក្តីច្រើនក្តីវាមិនសំខាន់ សំខាន់អោយបានឃើញ ស្នាមញញឹម របស់លោកអ្នកមានគុណ ហើយបានឃើញលោកសប្បាយចិត្ត កុំភ្លេចព្រះរស់នៅផ្ទះណា បងប្អូនទាំងអស់គ្នា»។

ក្រៅពីតារាប្រុសរូបនេះ បានទិញកាដូជូនអ្នកម្តាយ ហើយលោកក៏បាននាំម្តាយ ទៅធ្វើបុណ្យនៅវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា