ដួលរបស់ ពេជ្រ សោភា លេងមួយក្បាច់ ហ្វេនជឿស្លុង (មានវីដេអូ)

//s9.kh1.co/56/56622309bc685ed44b0faee992b19e581f7fe29a.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២៣ ៤ល្ងាច · ៩ ខែមុន

ថ្ងៃមុនបង្ហោះសារសេដៗដូចចែកផ្លូវគ្នាជាមួយគូដណ្ដឹង ថ្ងៃនេះ អ្នកនាង ពេជ្រ សោភាបែរជាមកល្អូកល្អើនធម្មតាវិញ។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះសារមួយរៀបរាប់ពីទំនាក់ទំនងខ្លួននឹងគូដណ្ដឹង។ ហើយសារមួយនោះនាង ហាក់ចង់បញ្ចប់នូវទំនាក់ទំនងរបស់នាង និងគូដណ្ដឹងយ៉ាងដូច្នោះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្នកនាង ពេជ្រ សោភា ថែមទាំងបង្ហាញម្រាមដៃមិនពាក់ជញ្វៀនភ្ជាប់ពាក្យថែមទៀតផង រហូតធ្វើឲ្យហ្វេនសង្ស័យថា នាងនិងលោក ឆឹម សក្កដា អាចនឹងឈានដល់ផ្លូវបែកគ្នា។ មួយវិញទៀត បន្ទាប់ពីហ្វេនឃើញសារទាំងនោះរួច ម្នាក់ៗពិតជាសេដជំនួស ហើយពោលពាក្យស្ដាយគ្រប់ៗគ្នា។ 

តែរឿងដ៏នឹកស្មានមិនដល់នោះ មុននេះលោក ឆឹម សក្កដា ដែលជាគូស្នេហ៍អ្នកនាង ពេជ្រ សោភា បានបង្ហោះវីដេអូពីសកម្មភាពអ្នកទាំងពី សើចសប្បាយ ញញឹមបិទមាត់មិនជិត។ ហើយរឿងនេះ តាមពិតតារាចម្រៀងរូបនេះ Prank ទៅកាន់ហ្វេនរបស់ខ្លួនសោះ។ ទោះបីជាយ៉ាងណា ហ្វេននៅតែអបអរសាទរ ដែលដឹងថាគូដណ្ដឹងមួយគូនេះ មិនបានចែកផ្លូវគ្នានោះឡើយ៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
 លោក ឆឹម សក្កដា និង អ្នកនាង ពេជ្រ សោភា
 លោក ឆឹម សក្កដា និង អ្នកនាង ពេជ្រ សោភា
 លោក ឆឹម សក្កដា និង អ្នកនាង ពេជ្រ សោភា
 លោក ឆឹម សក្កដា និង អ្នកនាង ពេជ្រ សោភា
 លោក ឆឹម សក្កដា និង អ្នកនាង ពេជ្រ សោភា
 លោក ឆឹម សក្កដា និង អ្នកនាង ពេជ្រ សោភា
ពេជ្រ សោភាឆឹម សក្កដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T