យូរៗទៅ ពេជ្រ សោភា កាន់តែតូចទៅៗ សម្រស់ក៏កាន់តែក្មេងជាងវ័យ

//s9.kh1.co/b1/b15e0dcd74759fb253162dc8b9c5b69ac309ea3b.png
តារា & កម្សាន្ដ

 ២៨-សីហា-២០២៣ ១ល្ងាច · ៨ ខែមុន

ថ្មីៗនេះ គេចាប់អារម្មណ៍ឃើញថាអ្នកនាង ពេជ្រ សោភា កាន់តែមានរាងតូចទៅៗ រាងស្អាតមិនចាញ់តារាបង្ហាញម៉ូតនោះទេ។

ភ្នំពេញ៖ អាចនិយាយបានថា ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈ។ ហើយនាងក៏ជាតារាចម្រៀងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ ខណៈមានមហាជន និងហ្វេនគាំទ្រច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ សោភា
ពេជ្រ សោភា

លើសពីនេះទៅទៀត ក្រៅពីភាពល្បីល្បាញ និងមានសម្លេងពីរោះហើយនោះ គេចាប់អារម្មណ៍ឃើញថាអ្នកនាង ពេជ្រ សោភា កាន់តែមានរាងតូចទៅៗ រាងស្អាតមិនចាញ់តារាបង្ហាញម៉ូតនោះទេ។ រីឯ សម្រស់វិញកាន់តែស្អាត ហើយក្មេងជាងវ័យ អ្នកណាមិនដឹងគិតថាវ័យ២០ឆ្នាំជាង តែការពិត៤០ឆ្នាំទៅហើយ។

ពេជ្រ សោភា
ពេជ្រ សោភា

មិនតែប៉ុណ្ណោះ បើនិយាយពីស្ទាយ៍តុបតែងខ្លួន ពិតជាទាន់សម័យ ហើយស៊ីវិល័យ មិនចាញ់ក្មេងជំនាន់ក្រោយឡើយ។  ជាពិសេស បើក្រឡេកទៅមើលផ្ទៃមុខវិញ ពូកែថែស្បែកមែនទែន សាច់មុខនៅតែម៉ដ្ឋ គ្មានស្នាមជ្រួញ ធ្វើឲ្យមហាជនឆ្ងល់ពីវិធីថែទាំសម្រស់របស់ខ្លួន៕ 

ពេជ្រ សោភា
ពេជ្រ សោភា

ប្រភព៖ ពេជ្រ សោភា Pich Sophea

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T