ភ្នំពេញ៖ ក្រោយពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Pleng Record ចំនួនពីរបទល្មើស ដូចជា បង្ហោះរូបភាពអាសអាភាស និងអំពើហិង្សាដោយចេតនា រួចមក កញ្ញា វ៉ាន់ នីឡា ក៏ហាក់ដូចជា ធូរស្រាលក្នុងចិត្ដបន្ដិចផងដែរ។

នេះបើតាមសារ និងវីដេអូដែលកញ្ញាទើបតែបង្ហោះឡើងមុននេះបន្ដិចពី បណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ផ្ទាល់បានឲ្យដឹងថា << ឥលូវនេះតុលាការបានធ្វើការចោទប្រកាន់ទៅលើអតីតមិត្តប្រុសរបស់នាងខ្ញំុគឺលោក គុយសទ្ធិសក្តិ ពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត នឹងការប្រើហិង្សារដោយចេតនា .

យ៉ាងណាមិញយើងទាំងអស់គ្នា និងរងចាំមើលនៅចំណាត់ការបន្ទាប់របស់តុលាការ .

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញំុសូមអគុណយ៉ាងជ្រាលជ្រៅ ចំពោះការអាណិតស្រលាញ់លើកទឹកចិត្តចំពោះបងប្អូន ពុក ម៉ែ អ៊ំុ ពូ មីង និង fan ទាំងអស់គ្នា មកលើរូបនាងខ្ញំុ ដែលក្នុងនោះផងដែរគឺមានការជួយជ្រោមជ្រែង ពី

-សមាគមមិត្តសិល្បះស្មគ្រ័ចិត្តជួយសង្គម បានផ្តល់ជូន មេធាវី ចំនួនពីររូបជូននាងខ្ញំុ

- សមាគមមិត្តសិល្បះករ នឹងគ្រួសារតារាកម្ពុជា បានរួបរួមគ្នាជាកំលាំងចលករ ដឹកនាំបងបងសិល្បះករ ចំនួន ជាងពីរយនាក់ដើម្បីធ្វើញត្តិជូនទៅដល់លោកជំទាវរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ !

ការអាណិតស្រលាញ់ទាំងអស់ហើយ នេះបានជម្រុញទឹកចិត្តនាងខ្ញំុអោយមានស្នាមញញឹម នឹងមានភាពរឹងមាំតតាំងជំនះនៅបញ្ហា 

ខ្ញំុស្រលាញ់អ្នកទាំងអស់គ្នា !>> ។

សូមទស្សនាវីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីព្រឹកមិញនេះមានការចុះផ្សាយថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Pleng Record ចំនួនពីរបទល្មើស ។​ មន្ត្រីតុលាការថ្លែងថា បច្ចុប្បន្នសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ ។

លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ ពុំអាចសុំការបញ្ជាក់បានទេ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន។​ ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីតុលាការ បញ្ជាក់ថា តុលាការសម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួង​មហាផ្ទៃ ក្រោមការចោទប្រកាន់ពីបទ «បង្ហោះរូបភាពអាសអាភាសនិងអំពើហិង្សាដោយចេតនា»។

គួរបញ្ជាក់ថា រូបភាពអាក្រាតកាយជាច្រើនសន្លឹក របស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម Plang Records កញ្ញា វ៉ាន់ នីឡា ត្រូវបានបង្ហោះតាមបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។ ជាការឆ្លើយតបចំពោះអំពើអសីលធម៌នេះ កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្ដឹងចូលក្រសួងមហាផ្ទៃ ប្តឹងអតីតមិត្តប្រុសឈ្មោះ សិទ្ធិ ស័ក្តិ ដើម្បីទាមទារយុត្តិធម៌ ។

ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះ មកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ បន្ទាប់ពីដើមបណ្ដឹង គឺ កញ្ញា វ៉ាន់ នីឡា បានចូលបំភ្លឺ រីឯ ជនសង្ស័យមិនព្រមចូលបំភ្លឺរួចហើយ តុលាការក៏សម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័ក្តិ តែម្តង ៕

រូបភាព កញ្ញា វ៉ាន់ នីឡា ដកស្រង់ចេញហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា