ស្អិតរមួតណាស់! Taylor ចេញដើរលេងជាមួយគូស្នេហ៍ ឡើងផ្អែមល្ហែម

//s9.kh1.co/77/7778f0270e99bf873dff7dfc5a0ef0cf1950e7e1.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២៤ ២ល្ងាច · ១៥ ថ្ងៃមុន

Taylor បានដឹកដៃគូស្នេហ៍បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម នៅទីក្រុង Las Vegas រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ដោយបានទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅឯភោជនីយដ្ឋានមួយ

អាមេរិក៖ ទំនាក់ទំនងស្នេហារវាង តារាចម្រៀងផបល្បីឈ្មោះរបស់អាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce ពីមួយថ្ងៃៗគឺកាន់តែផ្អែមល្ហែម ដោយអ្នកទាំងពីរតែងតែត្រូវគេប្រទះឃើញថាបានដើរលេងជាមួយគ្នា ទៅទទួលទានអាហារជាមួយគ្នា ក៏ដូចជាទៅលើកទឹកចិត្តគ្នាទៅវិញទៅមក មិនថានៅលើទីលានប្រកួត ឬក្នុងការប្រគុំតន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 

ជាក់ស្ដែង កាលពីពេលថ្មីៗទៅនេះ Taylor បានដឹកដៃគូស្នេហ៍បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម នៅទីក្រុង Las Vegas រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ដោយបានទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅឯភោជនីយដ្ឋាន Toca Madera Las Vegas។

 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 

នៅក្នុងរូបភាពដែលអ្នកគាំទ្រម្នាក់សុំនាងនិង Travis ថតគឺ Taylor ពិតជាមើលទៅស្រស់ស្អាតខ្លាំង ដោយស្លៀករ៉ូប Alaia Dance Dress តម្លៃខ្ទង់ ៣,០៣០ដុល្លារ និងបួងសក់ឡើងជាកញ្ចុំ ព្រមទាំងទម្លាក់សក់សេះមលមុខផងដែរ ខណៈដែល Travis ពាក់អាវយឺតពណ៌ស ខោពណ៌ប្រឡេះនិងពាក់ពីលើដោយអាវរងាបែបចាក់ពណ៌ចម្រុះព្រមទាំងមួកបែបខោប៊យ មើលទៅពិតជាស្រស់ស្អាតនិងស្រស់សង្ហាខ្លាំងណាស់៕

 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
 Taylor Swift និង Travis Kelce 
រូបភាពថ្មីរបស់ Taylor Swift និង Travis Kelce 
រូបភាពថ្មីរបស់ Taylor Swift និង Travis Kelce 

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T