ទើបសម្រាលកូន ម៉ាក់ៗទាំងនេះ នៅតែស្អាតខ្ញង់ដដែល

//s9.kh1.co/d3/d3bd68cc8ecac133fe4def9151e0c957b5483266.jpeg
តារា & កម្សាន្ដ

 ២២-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

អ្នកណាថាមានកូនរួចលែងស្អាត មើលតែតារាស្រីទាំងនេះ ទលបតែកូនខ្ចីទេ តែសម្រស់ក្រមុំៗសុំចាញ់។

កម្សាន្ត៖ បច្ចុប្បន្នមិនថាសិល្បករ ឬសិល្បការនី ភាគច្រើនគឺបានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារផ្ទាល់ខ្លួន ខណៈប្រជាប្រិយភាពនៅលើវិស័យសិល្បៈកំពុងមានភាពល្បីល្បាញ។ ពិតណាស់ បើទោះបីតារាខ្មែរ រៀបការមានប្ដីប្រពន្ធរួច នៅតែមានមហាជនចូលចិត្ត ហ្វេនចាំគាំទ្រដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលសិល្បការិនីខ្មែរ ក្រោយមានស្វាមីរួច តារាជាច្រើនបានសម្រេចចិត្តយកកូនភ្លាមៗ ដោយកូនម្នាក់ៗសុទ្ធតែមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់ទៀតផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីបង្ហាញមុខមាត់កូន ក៏មានហ្វេនជួយត្រេកអរ ព្រមទាំងសរសើរកូនៗពួកគេគ្រប់ៗគ្នា។ 

លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើទោះបីទើបតែសម្រាលកូនមិនបានប៉ុន្មានខែ ប៉ុន្តែសម្រស់ម៉ាក់ៗសម័យថ្មីនៅតែស្រស់ស្អាត ស្បែកមុខនៅតែម៉ដ្ដខៃ ជាពិសេសរូបរាងនៅតែស្លីមស្អាតដដែល។ ហើយតារាស្រី ដែលទើបនឹងសម្រាលកូនដែលអាចមើលថែសម្រស់បានយ៉ាងល្អនោះមានដូចជា៖ 

១៖ អ្នកនាង បេនីយ៉ាំង

អ្នកនាង បេនីយ៉ាំង ត្រូវបានគេដឹងថានាងទើបតែសម្រាលបានកូនប្រុសកាលពីពេលថ្មីៗនេះ។ ចំណែកអ្វីដែលគេកត់សម្គាល់ តារារូបនេះហាក់មិនផ្លាស់ប្ដូររូបរាងឡើយ នៅតែស្លីមស្អាត ហលយសម្រស់នៅតែផូរផង់ដដែល។ 

អ្នកនាង បេនីយ៉ាំង
អ្នកនាង បេនីយ៉ាំង
អ្នកនាង បេនីយ៉ាំង
អ្នកនាង បេនីយ៉ាំង

២៖ អ្នកនាង ឈុន រក្សា 

អតីតបវរកញ្ញាចក្រវាឡលំដាប់រងទី១ឆ្នាំ២០២០ អ្នកនាង ឈុន រក្សា ថ្មីៗនេះនាងទើបតែសម្រាលបានកូនប្រុសម្នាក់។ បើមើលលើសម្រស់ក្រោយសម្រាលកូន គេចាប់អារម្មណ៍ឃើញនាងនៅតែស្រស់ស្អាត មិនតែប៉ុណ្ណោះ រូបរាងកាន់តែទាក់ទាញមិនចាញ់កាលនៅក្រមុំឡើយ។ 

អ្នកនាង ឈុន រក្សា
អ្នកនាង ឈុន រក្សា
អ្នកនាង ឈុន រក្សា 
អ្នកនាង ឈុន រក្សា 

៣៖ អ្នកនាង វ៉ាន់ នីឡា

តារាសម្ដែង និងតារាកំប្លែងអ្នកនាង វ៉ាន់ នីឡា ទើបតែសម្រាលបានកូនស្រីកាលពីខែមុននេះ តែគេឃើញសម្រស់នាងហាក់មិនប្រែប្រួលទាល់តែសោះ ស្បែកមុខនៅតែភ្លឺរលោងដដែល។

អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
វ៉ាន់ នីឡាបេនី យ៉ាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T