ទើបសម្រាលកូនទេ រាង នីឡា ស្លីមដូចពីក្រមុំ

//s9.kh1.co/18/182afccc5bb0d4f952d349509c92c0c23e6fe74c.jpeg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ពូកែមើលថែទាំងស្បែកមុខ ទាំងរាង ពេលនេះ វ៉ាន់ នីឡា រឹតតែមានរាហស្លីមទាក់ទាញ។

ភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ តារាស្រីវ័យក្មេង អ្នកនាង វ៉ាន់ នីឡា បានសម្រេចចិត្តរៀបការ។ ហើយប៉ុន្មានខែមុននេះ នាងក៏ទើបសម្រាលបាន កូនស្រីម្នាក់មានសុភាពល្អ និងមានមុខមុខគួឲយក្នាញ់ផងដែរ។ បន្ទាប់ពីមានកូនរួច គេឃើញជីវិតគ្រួសារតារារូបនេះ រឹតតែមានសុភមង្គល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេដឹងថា បច្ចុប្បន្នអ្នកម៉ាក់វ័យក្មេងរូបនេះ វិលចូលសិល្បៈវិញ បើទោះបីនៅកូនខ្ចីក៏ពិតមែន។ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ ទោះទើបសម្រាលកូន ប៉ុន្តែសម្រស់អ្នកនាង វ៉ាន់ នីឡា នៅតែខ្ញង់ស្រស់សោភា មិនចាញ់កាលពីពេលនៅក្រមុំឡើយ។ 

លើសពីនេះទៅទៀត ក្រៅពីអាចថែសម្រស់បានស្អាតហើយនោះ អ្នកនាង វ៉ាន់ នីឡា អាចសម្រកទម្ងន់បានយ៉ាងលឿន។ ដោយរូបរាងនាងពេលនេះ ស្គម ហើយស្លីមមានភាពទាក់ទាញជាងមុន ពេលស្លៀកឈុតមួយណាក៏ឃើញលេចធ្លោដែរ។ ជាពិសេសរូបភាពថ្មីជាច្រើនសន្លឹកដែលទើបនឹងបង្ហោះ គឺរាងស្អាតដូចពីក្រមុំអ៊ីចឹង៕ 

សូមទស្សនារូបភាពខាហក្រោម៖

អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
វ៉ាន់ នីឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T