ពូកែថែណាស់! ទើបសម្រាលកូន វ៉ាន់ នីឡា រា.ងកាន់តែញាក់

//s9.kh1.co/2a/2a08ef37b77198ceaac0dd875898d252b0301bc7.jpeg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២២ ២ល្ងាច · មួយឆ្នាំមុន

សម្រាលកូនទើបបាន២ខែសោះ វ៉ាន់ នីឡា ស្រកគីឡូលឿនយ៉ាងហ្នឹង សំខាន់រងពេលនេះកាន់តែស្លីម។

ភ្នំពេញ៖ អាចនិយាយបានថា តារាស្រីវ័យក្មេងអ្នកនាង វ៉ាន់ នីឡា ទើបតែរៀបការសាងជីវិតគ្រួសារ កាលពីពេលថ្មីៗនេះ។ ក្រោយរៀបការរួច ប៉ុន្មានខែមុននេះ នាងទើបសម្រាលបានកូនស្រីមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់តែម្ដង។ ស្របពេលបង្កើតបានកូនស្រីរួច តារារូបនេះ ហាក់កាន់តែមានសុភមង្គលជាងមុន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលរូបសម្រស់អ្នកនាង វ៉ាន់ នីឡា នាងពិតជាស្រស់ស្អាត ជាពិសេសផ្ទៃមុខ ទោះទើបសម្រាលកូន ប៉ុន្តែស្បែកមុខនៅតែភ្លឺរលោង មិនចាញ់កាលនៅក្រមុំឡើយ។ ម្យ៉ាងវិញទៀត គេដឹងទៀតថាអ្នកម៉ាក់វ័យក្មេងរូបនេះ ពិតជាស្រលាញ់សម្រស់ខ្លួនឯង ទើបមើលថែខ្លួនបានយ៉ាងល្អដូច្នេះ។ 

ជាក់ស្ដែង បើមើលរូបរាងអ្នកនាង វ៉ាន់ នីឡា ក្រោយសម្រាលកូនរួចបាន២ខែ នាងកាន់តែមានរាងស្គមស្លីម ហើយគីឡូនៅត្រឹម៥២ប៉ុណ្ណោះ ខណៈអំឡុងពេលពរពោះនាងឡើងរហូតដល់៧០គីឡូ។ ក្នុងនោះដែរ ក្រោយបង្ហោះរូបបង្អួតរាងស្លីម ត្រូវបានហ្វេនសរសើរនាងគ្រប់គ្នា ដែលអាចសម្រករាងបានលឿនដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
អ្នកនាង វ៉ាន់ នីឡា
វ៉ាន់ នីឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T