រាជធានីភ្នំពេញ ៖ បន្ទាប់ពីបាត់ខ្លួនពីវិស័យ សិល្បៈអស់រយៈពេលជិត១០ឆ្នាំ ទៅរស់នៅប្រទេសអូស្ត្រាលី អតីតតារាភាពយន្ត ទសវត្សទី៩០ លោកខៃ ប្រសិទ្ធ បានបង្ហាញមុខជាថ្មី នៅក្នុងពិធីមង្គលការកូនតារាកំប្លែងនាយត្រដក់ កាលពីថ្ងៃទី៥ ឧសភា ខណៈដែលលោកបានមកដល់ប្រទេស កម្ពុជារយៈពេល៣ថ្ងៃហើយនោះ ។

អ្នកនាងខាត់ សុឃីម តារាកំប្លែងដ៏ល្បី ដែលចូលរួមក្នុងពិធីកាត់ សក់មង្គលការកូននាយ ត្រដក់បានឱ្យដឹងថា នាងមានការភ្ញាក់ផ្អើលពេល បានឃើញលោកខៃ ប្រសិទ្ធ ដោយលោកមានរូបរាងចំណាស់ ហើយនាងក៏បានថតរូបជាមួយលោកផងដែរ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា តាមគម្រោងលោកខៃ ប្រសិទ្ធ នឹងស្នាក់នៅស្រុកខ្មែររយៈពេល២សបា្តហ៍  ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម