ជាកូនច្បងក្នុងគ្រួសារ នាយពាក់មី អូសទាញប្អូនៗ ឲ្យចូលសិល្បៈ ល្បីដូចៗគ្នា

//s9.kh1.co/9a/9abfe777deb59703105553e47189174a56a63641.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ជាកូនច្បងគម្រូក្នុងគ្រួសារ តារាកំប្លែង នាយពាក់មី អូសទាញប្អូនប្រុសទាំងពីរ ឲ្យចូលសិល្បៈ ដើរតាមគន្លងខ្លួន បានល្បីមិនចាញ់គ្នា

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្នុងវិថីសិល្បៈភាគច្រើន មិនថាជាតារាសម្តែងឬតារាបង្ហាញម៉ូត ពិធីករឬតារាកំប្លែងឡើយ ភាគច្រើនជា បុគ្គលដែលត្រូវគេអូសទាញ តាមរយៈខ្សែបណ្តាញក្រុមគ្រួសារ និងមនុស្សជិតស្និទ ក្នុងនោះ មានចំនួនតិចតួចប៉ុណ្ណោះ ដែលផ្តើមចេញពីការស្ម័គ្រចិត្តប្រឡូកដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលគ្រួសារតារារូបនេះវិញ ក្នុងវិស័យកម្សាន្តខ្មែរ នរណាៗក៏ស្គាល់ កោតសរសើរគ្រប់ៗគ្នាជាខ្លាំង ក្នុងនាមកូនច្បងក្នុងគ្រួសារ បានល្បីល្បាញ មានមុខមាត់ក្នុងសង្គម ប្រឹងយិតយោង ប្អូនៗបន្តកន្ទុយឲ្យចេះច្រៀង សម្តែង មានប្រជាប្រិយភាពក្នុងសិល្បៈដូចៗគ្នា។

ជាក់ស្តែងគឺ តារាកំប្លែង ចែម ចាន់រ៉ា ហៅ នាយពាក់មី ក៏ត្រូវគេស្គាល់រូបលោកដំបូងឡើង ត្រឹមជាជាងសំណងម្នាក់ ក្រោយពីប្រឡងជាប់ជាតារាកំប្លែង បានល្បីរួច រូបលោកបន្តយិតយោង ប្អូនប្រុសម្តងម្នាក់ៗ អស់ពី នាយគ្រឿន បន្ទាប់មកគឺ ប្អូនប្រុសពៅ នាយត្រាញ់ រហូតដល់ពេលនេះ អ្នកទាំង៣សុទ្ធតែមានក្តេរ៍ឈ្មោះ ក្នុងសង្គម៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង នាយពាក់មី
តារាកំប្លែង នាយពាក់មី
តារាកំប្លែង នាយពាក់មី
តារាកំប្លែង នាយពាក់មី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ពាក់មីខាត់ សុឃីម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T