តារាស្រីទាំងពីររូបនេះ ខាតបង់ប្រាក់ក្បែរលានដុល្លារ ព្រោះការរកស៊ី តែម្នាក់សុំជំនួយ ម្នាក់ស្ងប់ស្ងាត់

//s9.kh1.co/44/44aaf3203ba6f40b9bac26088d7e08a11c30b16e.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាស្រីខ្មែរទាំំងពីររូបនេះ ខាត់បង់ប្រាក់ក្បែរ១លានដុល្លារ ព្រោះការរកស៊ីបង់ខាត មិនដូចចិត្ត តែ គ្នុងនោះម្នាក់សុំជំនួយ ម្នាក់ស្ងប់ស្ងាត់

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាខ្មែរភាគច្រើន សុទ្ធតែមាន ជំនួញខាងក្រៅយ៉ាងតិចមួយ ព្រោះតែ ការងារសិល្បៈ ជាការងារមិនសូវឋិតឋេរ ដូច្នេះ ប្រាក់ចំណូលមានឡើងមានចុះមិនទៀតទាត់ ជាមួយគ្នានេះ តារាខ្មែរខ្លះក៏ រកស៊ីកាក់កប ចំណេញប្រាក់លាភច្រើន រហូតដល់ថ្នាក់ ឈានជើងចេញពីសិល្បៈក៏មានដែរ ព្រោះតែ ភាពមមាញឹកខ្លាំង ខណៈ តារាខ្មែរមួយចំនួនទៀតបែរជា រកស៊ីខាតបង់រហូតដល់ថ្នាក់ ធ្លាក់ខ្លួនក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រសិនបើក្រឡេកទៅមើល តារាស្រីខ្មែរទាំងពីររូបនេះវិញ ក៏មិនខុសគ្នាឆ្ងាយដែរ ជាក់ស្តែង ក្នុងនោះ គឺអ្នកនាង ខាត់ សុឃីម ដែលធ្លាប់ត្រូវមហាជន ដឹងថា រូបនាងត្រូវបានគេបោកប្រាក់ក្នុងការរកស៊ីទិញដី រហូតដល់ទៅ ៧៥ម៉ឺនដុល្លារ ដោយក្នុងនោះ រូបនាង ធ្លាប់បង្ហើបថា ខ្លួនស្ទើរអស់សង្ឃឹម ផ្ទុយទៅវិញ រូបនាងបែរជា លក់ទ្រព្យនៅសេសសល់ទាំំងប៉ុន្មានក្នុងខ្លួន ដើម្បីក្រោកឈរឡើងវិញ រហូតដល់ មានជីវិតប្រសើរឡើង ដូចសព្វថ្ងៃនេះស្របពេលនោះ រូបនាងបែរជា រក្សាភាពស្ងប់ស្ងាត់ ព្យាយាមដោះស្រាយបញ្ហាបំណុលដោយខ្លួនឯង។

ផ្ទុយទៅវិញ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យមាន មតិរិះគន់លើ តារាកំប្លែង នាងខ្ញុង ដែលថ្មីៗនេះ រូបនាងប្រកាសក្ស័យធន ដោយសារការជំពាក់បំណុល រហូតដល់ ៥ម៉ឺន៧ពាន់ដុល្លារ គ្មានលទ្ធភាពដោះស្រាយការប្រាក់ ដែលមានរហូតដល់ ៤ម៉ឺនដុល្លារ លើកដៃសុំជំនួយមហាជន ម្នាក់ត្រឹមតែ១ដុល្លារ ដើម្បីជួយផ្គត់ផ្គង់ការសិក្សា និងការរស់នៅរបស់កូនៗ ដែលនេះ ធ្វើឲ្យ បងប្អូងលេងបណ្តាញសង្គម ផ្ទុះការមិនពេញចិត្តជាខ្លាំង កំហុសរូបនាងជាអ្នកបង្កើត បំណុលជាអ្នកសង តែហេតុអ្វី តារាស្រីរូបនេះ មកលើកដៃសំពះមហាជន សុំជំនួញទៅវិញ។

យ៉ាងណាក្តី មកទល់នឹងពេលនេះ ស្ថានភាព តារាកំប្លែងរូបនេះ ក៏ហាក់ប្រសើរឡើងហើយ ក្រោយពេល ម្ចាស់បំណុលច្រើននាក់ ប្រកាសមិនយកការប្រាក់ពី រូបនាង ហើយសុំតែការទូទាត់ថ្លៃជំពាក់ ប្រាក់ដើមតែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  តារាកំប្លែង នាងខ្ញុង 
  តារាកំប្លែង នាងខ្ញុង 
  តារាកំប្លែង នាងខ្ញុង 
  តារាកំប្លែង នាងខ្ញុង 
ខ្ញុងខាត់ សុឃីម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T