កាន់តែស្រណោះ ខាត់ សុឃីម និងបងប្អូន ច្រៀងភ្លេងការទាំងទឹកភ្នែកជូនដំណើរ ខាត់ ចំរើន(មានវីដេអូ)

//s9.kh1.co/df/dfddcac1cbd2f8e7df13afc84c9dbc6d63492bea.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

កាន់តែស្រណោះខ្លាំង នៅថ្ងៃជូនដំណើរថ្ងៃចុងក្រោយ ខាត់ សុឃីម និងបងប្អូននាំគ្នាច្រៀងភ្លេងការទាំងទឹកភ្នែក គេឯងទឹកភ្នែកតាម

រាជធានីភ្នំពេញ ៖ មហាជននាំគ្នារំ.ជួលចិត្តជាខ្លាំង ក្រោយទទួលដំណឹងមរ.ណភាព តារាប្រុស ខាត់ ចំរើន ត្រូវជាប្អូនប្រុសបង្កើតរបស់ តារាស្រីពហុជំនាញ ខាត់ សុឃីម កាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ បន្ទាប់ពីទទួលដំណឹងរូបលោកចូលក្នុងបន្ទប់ICU មិនដល់១ថ្ងៃផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មរ.ណភាពរបស់តារាប្រុស ខាត់ ចំរើន ធ្វើឲ្យគេឯងរ.ន្ធ.ត់ចិត្ត មិនគួរណាអាយុខ្លីយ៉ាងដូច្នេះ ដោយឆ្នាំនេះ រូបលោកមានវ័យត្រឹមតែ៤០ឆ្នាំប៉ុណ្ណោះ មួយវិញទៀត នរណាៗក៏ជ្រាបច្បាស់ថា រូបលោកចង់រស់រានមានជីវិតបន្ត ព្រោះធ្លាប់ប្រាប់ថា កូននៅតូចៗណាស់ បើរូបលោកឈឺមិនបានចេញធ្វើការរកលុយ ខ្លាចកូនរស់នៅលំបាក សូម្បីតែអ្នកនាង ខាត់ សុឃីម ក៏បង្ហើបថា កាលនៅរស់ ទោះបីឈឺយ៉ាងណា ប្រសិនបើប្រពន្ធថាអស់លុយហើយនោះ សុខចិត្តឈឺនៅផ្ទះ មិនព្រមទៅពេទ្យទទួលការព្យាបាលឡើយ។

ទៀតសោត អ្នកនាង ខាត់ សុឃីម បញ្ជាក់ថា ស.ពប្អូនប្រុសនឹងត្រូវបូ.ជានៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នេះហើយ ដោយនៅរសៀលនេះ អ្នកនាងនិងប្អូនៗ បាននាំគ្នាច្រៀងភ្លេងការ ដើម្បីជូនដំណើរប្អូនប្រុសជាលើកចុងក្រោយ និងបានច្រៀងចម្រៀង «ស្មោងអើយស្រីស្មោង» ជាចម្រៀងដែលលោក ខាត់ ចំរើន ចូលចិត្តជាងគេផងដែរ ដោយទិដ្ឋភាពជុំវិញ ពោរពេញដោយភាពក្រៀមក្រំ ទ្រហ៊ោយំគ្រប់ៗគ្នា ធ្វើឲ្យអ្នកតាមដានការផ្សាយបន្តផ្ទាល់ទប់ទឹកភ្នែកមិនជាប់ឡើយ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀត​នោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក​ ខាត់ ចំរើន
លោក​ ខាត់ ចំរើន
លោក ខាត់ ចំរើន
លោក ខាត់ ចំរើន
បងប្អូនលោក ខាត់ ចំរើន
បងប្អូនលោក ខាត់ ចំរើន
អ្នកនាង ខាត់ សុឃីម និង ភរិយាព្រមទាំង កូនប្រុសពៅ លោក ខាត់ ចំរើន
អ្នកនាង ខាត់ សុឃីម និង ភរិយាព្រមទាំង កូនប្រុសពៅ លោក ខាត់ ចំរើន
 កូនប្រុសពៅ លោក ខាត់ ចំរើន
 កូនប្រុសពៅ លោក ខាត់ ចំរើន
អ្នកនាង ខាត់ សុឃីម និង ភរិយាព្រមទាំង កូនប្រុសពៅ លោក ខាត់ ចំរើន
អ្នកនាង ខាត់ សុឃីម និង ភរិយាព្រមទាំង កូនប្រុសពៅ លោក ខាត់ ចំរើន
ភរិយាលោក ខាត់ ចំរើន
ភរិយាលោក ខាត់ ចំរើន
ខាត់ សុឃីមខាត់ ចំរើន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T