ភ្នំពេញ៖ អ្នកនាង ចនច័ន្ទ លក្ខិណា ដែលប្រិយមិត្តបានជ្រាប យ៉ាងច្បាស់ថាជា តារាសម្ដែងស្រី ដែលមានកេរ្ត៍ឈ្មោះ ល្បីល្បាញ ក្នុងវិស័យខ្សែភាពយន្ត ខ្នាតធំល្បីៗជាច្រើន។ បើនិយាយពី សម្រស់វិញ តារារូបនេះ នៅតែមានភាពស្រស់ស្អាត គួរឲ្យទាក់ទាញផងដែរ។

ក្នុងថ្ងៃនេះដែរ ជាថ្ងៃខួបកំណើត ឈានចូលវ័យ៣៩ឆ្នាំទៅហើយ ដែលមហាជនខ្លះ មិននឹកស្មានដល់ថា តារារូបនេះ ជិតឈានចូលវ័យ៤០ឆ្នាំ បែបនេះទេ ព្រោះសម្រស់ដ៏ក្មេងជាងវ័យ របស់នាង។

អ្វីដែលពិសេស ក្នុងខួបកំណើតឆ្នាំនេះ អ្នកម្ដាយរបស់ ចនច័ន្ទ លក្ខិណា បានបង្កការភ្ញាក់ផ្អើលមួយ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ តាមរយៈសារ ដ៏មានអត្ថន័យចាក់ដោត អានហើយនឹកស្មាន មិនដល់នោះទេ។

តាមរយៈសារនោះ អ្នកម្ដាយរបស់នាង បានរៀបរាប់ពីជីវិតដ៏លំបាក ដែលតារាសម្ដែងរូបនេះ បានព្យាយាមឆ្លងកាត់ ជម្នះគ្រប់ឧបសគ្គ ទម្រាំទទួលបានភាពជោគជ័យ​ ដូចសព្វថ្ងៃនេះ។

លើសពីនេះ អ្នកមានគុណរបស់នាង ក៏បានផ្ដាំផ្ញើ ដល់មហាជន ទាំងឡាយណាដែលមិនពេញចិត្តអ្នកនាង លក្ខិណា យ៉ាងណា ក៏មិនគួរប្រើ ពាក្យសម្ដីមិនល្អ លើកូនស្រីរបស់គាត់នោះទេ ព្រោះយើង មិនអាចដឹងច្បាស់ នូវរឿងរ៉ាវលម្អិត របស់ជីវិតអ្នកណាម្នាក់ បាននោះទេ។ ក្នុងនោះ អ្នកស្រី ក៏បានបង្ហាញភាពឈឺចាប់ នៅពេលឃើញគេថាស្តី និងប្រមាថកូនខ្លួនយ៉ាងដូច្នេះ នៅក្នុងបណ្តាញសង្គម។

យ៉ាងណាមិញ អ្នកម្ដាយរបស់នាង ក៏បានពោលពាក្យថា ទោះបីជា មានរឿងអ្វីក៏ដោយ ក៏គាត់នូវតែគាំទ្រ និងលើកទឹកចិត្ត ដល់អ្នកនាង ចនច័ន្ទ លក្ខិណា ជានិច្ច ព្រមទាំងជូនពរឲ្យ នាងទទួលបានភាពជោគជ័យ គ្រប់ភារកិច្ចទៀតផង។

ក្រោយពីឃើញសារដ៏វែង និងមានអត្ថន័យ រៀបរាប់ពីភក្ដីភាព ដែលអ្នកម្ដាយរបស់នាងបង្ហោះ ដូចនេះហើយ ធ្វើឲ្យមហាជនដែល បានអានហើយ មានអារម្មណ៍រំភើបពីទឹកចិត្តម្ដាយរបស់ លក្ខិណា យ៉ាងខ្លាំង៕ 

សារដែលអ្នកម្ដាយរបស់ ចនច័ន្ទ លក្ខិណា បានបង្ហោះ
ចនច័ន្ទ លក្ខិណា និងអ្នកម្ដាយ
ចនច័ន្ទ លក្ខិណា និងអ្នកម្ដាយ ព្រមទាំងកូនស្រី
ចនច័ន្ទ លក្ខិណា និងអ្នកម្ដាយ
ចនច័ន្ទ លក្ខិណា និងកូនស្រី
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា កាលនៅតូច
ចនច័ន្ទ លក្ខិណា ពេលចូលសិល្បៈដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា