ថៃ៖ អ្នកនាង គង់ សុជាតិ ជាពិធីការនី ដ៏ល្បីល្បាញម្នាក់ និងជាតារា ដែលមានប្រជាប្រិយភាព មួយរូបផងដែរ នៅក្នុងវិស័យសិល្បៈ។

បើក្រឡេកទៅមើលជីវិតរបស់ តារារូបនេះ គឺពោរពេញ ដោយសេចក្ដីសុខ និងភាពជោគជ័យ មិនថាអាជីព ក្នុងវិស័យសិល្បៈ ឬការរកស៊ីនោះទេ មានភាពរលូន ទៅមុខជានិច្ច។ ហេតុនេះហើយ ទើបបណ្ដាលឲ្យ តារារូបនេះ មានជីវិតបែបឡូយឆាយ និងតែងមានដំណើរកម្សាន្ត ទៅក្រៅប្រទេស ជាញឹកញាប់។

ជាក់ស្ដែង ថ្មីៗនេះ គង់ សុជាតិ និងលោក ជា វិបុល ដែលជាស្វាមី បានដឹកដៃគ្នា ទៅសាង ភាពផ្អែមល្ហែម នៅលើទឹកដី ឆ្នេរសមុទ្រ ថៃឯណោះ។ លើសពីនេះ គ្រាន់តែទៅដល់ភ្លាម គូស្វាមីភរិយាមួយគូនេះ បានបង្ហោះរូបភាព ផ្អែមល្ហែមមួយសន្លឹក​ ដែលមើលទៅមាន លក្ខណៈស្រស់ស្អាត និងសមគ្នា យ៉ាងខ្លាំង អមដោយ ទេសភាពនៅលើផ្ទៃសមុទ្រ ដ៏ស្រស់ត្រកាលទៀតនោះ ធ្វើឲ្យមហាជនរាល់គ្នា ឃើញហើយលួចច្រណែន និងសរសើរ ពីស្នេហាដ៏ស្អិតរមួត របស់អ្នកទាំងពីរទៀតផង៕

គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងស្វាមី
អ្នកនាង គង់ សុជាតិ
លោក​ ជា វិបុល
គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ