កុំឲ្យហ្វេនថាធ្វើការច្រើន ជា វិបុល និងគង់ សុជាតិ ដើរលេងនៅជប៉ុនយ៉ាងរីករាយ

//s9.kh1.co/41/4194385711b809b56c8abcde506522ed37b424ea.jpeg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២២ ១ល្ងាច · មួយឆ្នាំមុន

ទៅដើរលេងដល់ប្រទេសជប៉ុន លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ កាន់តែស្វីតលើសដើម។

ជប៉ុន៖ ពិតណាស់ បើនិយាយដល់ដល់គូស្វាមីភរិយាដ៏ស្វីតលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជឿថាប្រិយមិត្តប្រាកដជាបានស្គាល់។ ដោយពិធីករ និងពិធីការិនីដ៏ល្បីទាំងពីរូបនេះ ពិតជាបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំ។ ជាពិសេស មានមហាជនចូលចិត្តស្រលាញ់ច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលការងារវិញ ឃើញថាពីមួយឆ្នាំទល់មួយឆ្នាំ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ពិតជាមានភាពរវល់នឹងការងារជាបន្តបន្ទាប់សឹងដកឃ្លាសម្រាកមិនបាន។ មិនតែប៉ុណ្ណោះ ទោះបីរវល់នឹងការងារ ប៉ុន្តែអ្នកទាំងពីរ នៅតែអាចកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។ 

តួយ៉ាង មួយរយៈចុងក្រោយនេះ គេឧស្សហ៍ឃើញលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដឹកដៃគ្នាដើរលេងក្រៅប្រទេសជាញឹកញាប់ ដើម្បីសាងអនុស្សាវរីយ៍រួមគ្នា។ ហើយថ្មីៗនេះ អ្នកទាំងពីបានទៅដើរកម្សាន្តជាមួយគ្នា រួមទាំងកូនស្រីទាំងពីរ នៅឯប្រទេសជប៉ុន មើលទៅហាក់ជាសប្បាយរីករាយ និងមានក្ដីសុខខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ មើលតាមរូបភាពគ្រួសារអ្នកទាំងពីរពិតជាមានភាពកក់ក្ដៅ ពោរពេញដោយសុភមង្គល៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ 
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ 
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាមួយកូនស្រីទាំងពីរ
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាមួយកូនស្រីទាំងពីរ
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាមួយកូនស្រីទាំងពីរ
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាមួយកូនស្រីទាំងពីរ
គង់ សុជាតិជា វិបុល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T