មិនបណ្ដោយសម្រស់ ទៅតាមអាយុ គង់ សុជាតិ តែងខ្លួនបែបនេះ កាន់តែស្អាត

//s9.kh1.co/8f/8fa0f4895dd5eeb4ee7a78a1f2933ebc5f049c6e.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

អាយុច្រើនទៅហើយ ប៉ុន្តែអ្នកនាង គង់ សុជាតិ ហាក់មិនចេះចាស់ទាល់តែសោះ នៅតែក្មេងដដែល។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ អ្នកណាដែលថាមិនដឹងឮពីប្រជាប្រិយភាពរបស់ពិធីការិនីឆ្នើម អ្នកនាង គង់ សុជាតិ។ ទោះបីនាងបានចាប់យកអាជីពត្រឹមតែជាពិធីការិនី ប៉ុន្តែទទួលបានភាពល្បាញល្បាញមិនចាញ់សិល្បករ សិល្បការិនីផ្នែកផ្សេងៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំអ្នកនាង គង់ សុជាតិ ពិតជារវល់ជាមួយនឹងការងារ ហើយពេលខ្លះត្រូវងើបទៅបំពេញការងារតាំងពីព្រលឹម និងចប់ការងារយប់ជ្រៅក៏មាន។ ប៉ុន្តែពិធីការិនីកូន៣រូបនេះ ពិតជាអាចមើលថែសម្រស់ខ្លួនឯងបានយ៉ាងល្អ ខណៈវ័យរឹតតែច្រើនទៅហើយក្ដី។ 

ម្យ៉ាងវិញទៀត សឹងគ្រប់ពេលទៅហើយ ដែលអ្នកនាង គង់ សុជាតិ បានធ្វើឲ្យមហាជន រួមទាំងហ្វេន តែងកោតសរសើរពីរូបសម្ភស្សដ៏ផូរផង់។ ជាពិសេស រូបភាពថ្មីដែលនាងទើបបង្ហោះប៉ុន្មានសន្លឹកនេះ គឺរឹតតែឲ្យអ្នកគាំទ្រឃើញពីសម្រស់ដ៏ក្មេងជាងវ័យរបស់នាង។ ដោយរូបទាំងនោះ មើលទៅនាងពិតជាស្រស់សោភា ស្បែកមុខម៉ដ្ឋរលោង ចំណែករាងគឺស្លីមខ្លាំងតែម្ដង។ ក្នុងនោះដែរ ដោយសារសម្រស់ស្អាតពេក រហូតហ្វេននិយាយថា សម្រស់មិនសមនឹងវ័យ៤០ជាងឆ្នាំនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
គង់ សុជាតិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T