នរណាមិនកោត អាយុកាន់តែជ្រេ គង់ សុជាតិ កាន់តែស្អាត

//s9.kh1.co/3d/3d2affdd3a517aeba6434ccd5a464c343844d0ce.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

នរណាមិនកោត អាយុកាន់តែជ្រេទៅហើយ ប៉ុន្តែអ្នកនាង គង់ សុជាតិ សម្រស់មិនចាញ់គេឯងឡើយ កាន់តែស្អាតឡើងៗថែមទៀត

រាជធានីភ្នំពេញ ៖ ដូចបានស្គាល់រួចមកហើយ ពិធីការិនី គង់ សុជាតិ ជាបុគ្គលល្បីឈ្មោះម្នាក់ក្នុងចង្កោមសិល្បៈ ទទួលការគាំទ្រមិនស្រកស្រុតពីមហាជន ជាងនេះទៅទៀត ដោយសារតែវោហារសព្ទ ទេពកោសល្យនិងជំនាញពីកំណើតទៀតនោះ អ្នកនាង គង់ សុជាតិ អាចធ្វើឲ្យកេរ្ត៍ឈ្មោះខ្លួនល្បីជាប់ក្នុងរយៈពេលជាង១០ឆ្នាំ ក្នុងអាជីពជាពិធីការិនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រៅពីការងារអាជីពដែលត្រូវគេសរសើរមិនផុតពីមាត់ហើយនោះ ពិធីការិនីរូបនេះ ក៏ពូកែថែរក្សាសម្រស់មិនធម្មតាឡើយ ធ្វើឲ្យអ្នកគាំទ្រនរណាកោតគ្រប់ៗគ្នា កាន់តែចាស់ កាន់តែស្អាតឡើងៗ ឈរជិតកូនប្រុសច្បងម្តងៗដូចបងប្អូនបង្កើតទៅហើយ។

ជាក់ស្តែង ថ្មីៗនេះក្នុងពិធីមង្គលការសាច់ញាតិ អ្នកនាង គង់ សុជាតិ តុបតែងខ្លួនមួយឈុតនេះ ឃើញដូចក្មេង មិនសមមានវ័យ៤០ប្លាយបន្តិចទាល់តែសោះ រាងស្តើង មុខរលោងគ្មានស្នាមជ្រួញ រកកន្លែងទើសភ្នែកស្ទើរតែមិនបានតែម្តង ម្លឹងៗហើយទើបធ្វើឲ្យគេឯង សរសើររូបនាងមិនដាច់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង គង់​ សុជាតិ
អ្នកនាង គង់​ សុជាតិ
អ្នកនាង គង់​ សុជាតិ និងកូនប្រុស
អ្នកនាង គង់​ សុជាតិ និងកូនប្រុស
អ្នកនាង គង់​ សុជាតិ និងក្រុមគ្រួសារ
អ្នកនាង គង់​ សុជាតិ និងក្រុមគ្រួសារ
អ្នកនាង គង់​ សុជាតិ និងគ្រួសារ
អ្នកនាង គង់​ សុជាតិ និងគ្រួសារ
អ្នកនាង គង់​ សុជាតិនិងស្វាមី
អ្នកនាង គង់​ សុជាតិនិងស្វាមី
គង់ សុជាតិ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T